ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រី Rhona Smith អ្នករាយការណ៍ពិសេស UN ទស្សនកិច្ចកម្ពុជា នៅសប្តាហ៍ក្រោយ

ចែករំលែក៖

ភ្នំពេញៈ លោកស្រី Rhona Smith អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ (UN) ទទួលបន្ទុយកផ្នែកសិទ្ធិមនុស្ស នឹងទស្សនកិច្ចលើកទី៤ នៅកម្ពុជា ចាប់ពីសប្ដាហ៍ក្រោយនេះ។ នេះបើតាមការបញ្ជាក់ពី UNHR នៅកម្ពុជា។

ក្នុងដំណើរទស្សនកិច្ចនេះ លោកស្រី រ៉ូណា ស្មីត (Rhona Smith) គ្រោងនឹងជួបជាមួយ សមាជិករាជរដ្ឋាភិបាល តំណាងអង្គការសង្គមស៊ីវិល សហគមន៍ការទូត សហគមន៍ពលរដ្ឋ និងគណបក្សប្រឆាំង ហើយនៅថ្ងៃចុងបញ្ចប់នៃដំណើរទស្សនកិច្ច លោកស្រី នឹងធ្វើសន្និសីទជាមួយអ្នកសារព័ត៌មាន។

សូមបញ្ជាក់ថា នេះជាដំណើរទស្សនកិច្ចមកកាន់កម្ពុជាក្នុងឆ្នាំ២០១៧ ដែលជាលើកទី៤ របស់ លោកស្រី រ៉ូណា ស្មីត។ កាលពីឆ្នាំមុន លោកស្រីបានបំពេញទស្សនកិច្ចនៅកម្ពុជា រយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ ២០តុលា ឆ្នាំ២០១៦ ដែលជាដំណើរទស្សនកិច្ចលើកទី៣។ សម្រាប់លើកទី២ បានធ្វើឡើង កាលពីថ្ងៃទី៣១មីនាឆ្នាំ២០១៦។ លើកទី១ កាលពីខែកញ្ញា ឆ្នាំ២០១៥ ។ លោក ស្រី រ៉ូណា ស្មីត ត្រូវបានតែងតាំង ជំនួសលោក សូរិយា ប្រាសាទស៊ូប៊ែឌី កាលពីខែមីនា ឆ្នាំ២០១៥ បន្ទាប់ពីផុតអាណត្តិនោះ ៕


ចែករំលែក៖