ព័ត៌មានទាន់ហេតុការណ៍៖

បាញ់ប្រហារមួយគ្រាប់លើបុរសជនជាតិភាគតិចព្នងរងរបួសជាទម្ងន់

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ បុរស​ជនជាតិព្នងម្នាក់ នៅស្រុកកោះញែក ​ត្រូវបានខ្មាន់កាំភ្លើងមិនស្គាល់មុខបាញ់ប្រហារ ដោយអាវុធ ​AK មួយគ្រាប់ ធ្លាយក្បាលរងរបួសជាទម្ងន់កាលពី​យប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចផ្ទះចាំស្រែអូរណំ ស្ថិតក្នុភូមិក្លងឡែ ឃុំសុខសាន្ត ស្រុកកោះញែក ខេត្តមណ្ឌលគិរី​។

មន្ដ្រីនគរបាលមូលដ្ឋាន​បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ម្រើម ឌី អាយុ៣៧​ឆ្នាំ ត្រូវបានខ្មាន់កាំភ្លើងបាញ់ដោយអាវុធ AK ត្រូវពីថ្ងាសខាងឆ្វេង ធ្លាយក្បាលគ្រាប់ មកចុងភ្នែកខាងស្តាំ រងរបួសធ្ងន់ ហើយត្រូវបានក្រុមគ្រួសារ និង​នគរបាលបញ្ជូនមកសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យស្រុកកោះញែក ហើយដោយសារសភាពធ្ងន់ធ្ងរពេក ក្រុមគ្រូពេទ្យបានបញ្ជូន​មកមន្ទីតពេទ្យខេត្ត ហើយក៏ត្រូវបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យរាជធានីភ្នំពេញ។

អំពើបាញ់ប្រហារដ៍សាហាវបែបនេះ ស​មត្ថកិច្ចពុំទាន់ហ៊ានអះអាងថា មកពីមូលហេតុអ្វីឲ្យពិតប្រាកដនោះឡើយ តែករណី​មួយនេះ ត្រូវបានប្រភពបានធ្លាយចេញពីអ្នកស្រុកអ្នកភូមិនៅទីនោះ ខ្សឹបខ្សៀវគ្នា បុរសរងគ្រោះនោះចេះ អំពើអាប​ធ្មប់។

ទោះបីយ៉ាងណា លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិ​រី នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧នេះ បា​នបញ្ជាឲ្យកង​កម្លាំងប្រដាប់អាវុធ និងសមត្ថកិច្ចពាក់ព័ន្ធ នៅក្នុងខេត្តត្រូវ តែចុះធ្វើការស៊ើបអង្កេតស្រាវជ្រាវឲ្យដល់កន្លែងកើតហេតុ ដើម្បី​ឈានទៅរកចាប់ជនបង្ក យកមក​ផ្ដន្ទាទោសតាមច្បាប់ឲ្យខាងតែបាន។

លោក សូរ សុវណ្ណ ស្នងការរងខេត្តមណ្ឌលគិរី ដោយមានការបញ្ជាផ្ទាល់ពីលោក​ឧត្តមសេនីយ៍ទោ អ៊ុក សំណាង កំពុងដឹកនាំកម្លាំងចុះទៅស្រាវជ្រាវនៅទីតាំងកើត​ហេតុទាំងយប់ ហើយនៅមុននេះបន្តិច លោក សូរ សុវណ្ណ បានប្រាប់ថា​ អត្តសញ្ញាណរបស់​​ខ្មាន់កាំភ្លើង ​សមត្ថ​កិច្ចកំពុងកំណត់មុខសញ្ញាបានខ្លះៗហើយ ដោយកំពុងស្រាវជ្រាវបន្ដទៀត៕


ចែករំលែក៖