ព័ត៌មានទាន់ហេតុការណ៍៖

បុរស៥នាក់បានរងរបួសធ្ងន់ ស្រាលដោយសារករណីគ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុកគ្នា

ចែករំលែក៖

ខេត្តស្វាយរៀងៈ យ៉ាងហោចណាស់មានបុរស៥នាក់ បានរងរបួសធ្ងន់ ស្រាលដោយសារករណីគ្រោះថ្នាក់ចរាចរណ៏ម៉ូតូបុកគ្នាក្នុងទិសដៅបញ្ច្រាសគ្នាពេញទំហឹងកាលពីវេលាម៉ោងនៅ១០និង២០នាទីយប់ ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០១៧ លើផ្លូវ 316A ស្ថិតនៅភូមិបុស្ស ឃុំមេសថ្ងក ស្រុកចន្រ្ទា ខេត្តស្វាយរៀង។

យោងតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថា មុនកើតហេតុ មានម៉ូតូមួយគ្រឿងម៉ាកHONDA ពណ៏ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១A.១៥៩៦ បើកបរដោយឈ្មោះរ៉ុន រីណា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកម្មកររោងចក្រ អ្នករួមដំណើរមានឈ្មោះ ប្រេះ រដ្ឋា អាយុ២២ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិចំការលាវ ឃុំព្រៃគគីរ ស្រុកចន្រ្ទា និងឈ្មោះ វ័ល្ល សារ៉ាយ អាយុ២៥ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិត្រពាំងផ្លុង សង្កាត់បាទី ក្រុងបាវិត ដោយធ្វើដំណើរពីទិសលិចទៅកើត ខណៈនោះស្រាប់តែមានម៉ូតូម៉ាក់ហុងដា ពណ៌ខ្មៅ ពាក់ស្លាកលេខស្វាយរៀង ១i.០០៩៨ បើកបរឈ្មោះអ៊ុំ ចាន់នី អាយុ២៧ឆ្នាំ មុខរបរកម្មករោងចក្រ រស់នៅភូមិត្រពាំងស្មាច់ ឃុំខ្សែត្រ ស្រុកកំពង់រោទ៍ និងអ្នករួមដំណើរឈ្មោះខន ដារ៉ា អាយុ២៥ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិជាមួយគ្នា ដែលបើកបញ្ច្រាសគ្នាក៏បុកពេញទំហឹងបណ្ដាលឲ្យដួលរដូករណែលទាំងម៉ូតូ និងមនុស្សកណ្ដាលផ្លូវ។

ក្រោយមក សមត្ថកិច្ចបានមកអន្តរាគមន៏ យកភាគីទាំងសងខាងមកមន្ទីរពេទ្យនិងវាស់វែងរកខាងណាជាអ្នកបង្កហេតុ។

ចំណែកមធ្យោបាយម៉ូតូទាំង២គ្រឿង ត្រូវបានអូសមកកាន់អធិការដ្ឋាននគរបាលស្រុកចន្ទ្រាចាត់ការបន្តតាមច្បាប់ ៕ យឹម សុថាន

 


ចែករំលែក៖