ព័ត៌មានទាន់ហេតុការណ៍៖

​បុរសម្នាក់ត្រូវសមត្ថកិច្ចកងរាជអាវុធហត្ថស្រុកបារាយណ៌ឃាត់ខ្លួនពីបទជំរិតទារប្រាក់ពីប្រជាពលរដ្ន

ចែករំលែក៖

ខេត្តកំពង់ធំ៖ នៅវេលាម៉ោង០១និង១០នាទីរសៀល ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧ កម្លាំងកងរាជអាវុធហត្ថស្រុកបារាយណ៌ចំនួន៦នាក់ រថយន្ត២គ្រឿង ដឹកនាំដោយលោកវរសេនីយ៍ឯក សេង សំ មេបញ្ជាការរងស្រុក ក្រោមការបញ្ជាពីលោកអ៊ិត សុធា ព្រះរាជអាជ្ញាខេត្តកំពង់ធំ ចុះឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទជំរិតទារប្រាក់ពីប្រជាពលរដ្ននៅភូមិយាយទៀង ឃុំបល្ល័ង្ក ស្រុកបារាយណ៌ ។

តាមប្រភពព័ត៌មានពីមន្រ្ដី កងរាជអាវុធហត្ថ បានឲ្យដឹងថា ជនសង្ស័យ ឈ្មោះ ស៊ន សាវុធ ភេទប្រុស អាយុ ៤២ឆ្នាំ រស់នៅ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល ក្រោយពីចាប់ខ្លួន បានពិនិត្យឃើញ វត្ថុ រួមមាន៖ បណ្ណ័បុគ្គលិកអង្កការ ការពារព្រៃឈើ និងសត្វព្រៃ និងបរិស្ថាន លិខិតបញ្ចា បេសកកម្មអង្គការ១សន្លឹក ចេញដោយឈ្មោះទូច ណូរ៉ា, សំណើសុំលើកស្លាក(ប៉ាណូ)១សន្កឹក, លុយខ្មែរ២០ម៉ឺនរៀល, កាបូបដៃ១, បណ្ណ័បើកបរ១សន្លឹក, អត្តសញ្ញាណបណ្ណ័២សន្លឹកចាស់១ ថ្មី១, រថយន្ត១គ្រឿង ម៉ាកកាមរីឆ្លាម១គ្រឿង ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ (2D4049), គល់បញ្ជីរថយន្ត១សន្លឹក, បណ្ណ័បង់ពន្ធរថយន្ត១សន្កឹក, ទូរសព្ទ័២គ្រឿង, កាតគ្រីរថយន្ត១សន្លឹក និងសៀវភៅលក្ខន្តិកៈ១ក្បាល។

វត្ថុតាង និងជនសង្ស័យ ត្រូវបានសមត្ថកិច្ច កសាងសំណុំរឿងបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តកំពង់ធំ ដើម្បីចាត់ការតាមច្បាប់៕ ​ប៊ុន រិទ្ធី​


ចែករំលែក៖