ភ្នំពេញ៖ ប្រជាពលរដ្ឋរាប់រយអ្នក បាននាំគ្នាឡើងព័ន្ធក្រុមនារីជើងខ្លាំងដែលបើករថយន្តម៉ាកហាយឡែនឌឺមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ ២AK ៥៦០១ គ្រាន់តែគេបើកម៉ូតូប៉ះកញ្ចក់រថយន្តរបស់ខ្លួនបន្តិចបន្តួចសោះ បែរជាមិនសួររកខុសត្រូវ ក៏នាំគ្នាព្រួតវាយអ្នកជិះម៉ូតូ បង្កឲ្យមានការភ្ញាក់ផ្អើល ហើយត្រូវប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវបានឃើញ ទំវើរមិនសមរ្យក៏នាំគ្នាឃាត់រថយន្តនោះ តែត្រូវរថយន្តក្រុមនារីជើងខ្លាំងបើករត់គេចបាត់ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោងជាង៦ល្ងាច ថ្ងៃទី៣០ ខែកក្ដដា ឆ្នាំ២០១៧ នៅចំណុចមុខវត្តពោធិញៀន ភូមិឬស្សី សង្កាត់-ខណ្ឌមានជ័យ ៕ សដារ៉ា