ភ្នំពេញ៖ យុវជន២នាក់ជិះម៉ូតូក្នុងល្បឿនលឿនចាប់ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅបុកស្ត្រីជនជាតិបរទេសម្នាក់ បណ្ដាលឲ្យរងរបួសធ្ងន់ទាំង៣នាក់ កាលពីវេលាម៉ោង៣ និង១០នាទីរសៀល ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៧ នៅតាមបណ្ដោយមហាវិថីម៉ៅសេទុង កែងនឹងផ្លូវលេខ១៧៣ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីមន្ត្រីនគរបាលចរាចរបានឲ្យដឹងថា មុនពេលកើតហេតុស្ត្រីជនជាតិបរទេសម្នាក់ជិះម៉ូតូម៉ាក Today ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 1FP-3929 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១៧៣ ទិសដៅពីលិចទៅកើត។ ខណៈមកដល់កន្លែងកើតហេតុក៏មាន យុវជន២នាក់ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2GJ-6487 ធ្វើដំណើរតាមបណ្ដោយមហាវិថីម៉ៅសេទុង ក្នុងទិសដៅពីជើងមកត្បូង។ ខណៈមកដល់ចំណុចកើតហេតុក៏បុកស្ត្រីជនជាតិបរទេសម្នាក់បណ្ដាលឲ្យរបួសជើងខាងឆ្វេងយ៉ាងធ្ងន់ធ្ងររួចបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗផងដែរ។ ចំណែកឯភាគីម្ខាងទៀតរងម្នាក់រងរបួសស្រាល និងម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខ្មែរសូវៀតភ្លាមៗផងដែរ។
ក្រោយពេលកើតហេតុនគរបាលចរាចរខណ្ឌចំការមនបានចុះទៅវាស់វែងយកម៉ូតូទាំង២គ្រឿងទៅរក្សាទុកដើម្បីរង់ចាំការដោះស្រាយនៅពេលក្រោយ៕ ស រស្មី