ព័ត៌មានទាន់ហេតុការណ៍៖

Mourinho នាំយកខ្សែបម្រើ Nemanja Matic មកលេងជាមួយជាលើកទី២

ចែករំលែក៖

លោក Jose Mourinho អ្នកចាត់ការទូទៅក្លិបបិសាចក្រហម Manchester United ជិតបានសម្រេចជោគជ័យក្នុងការនាំយកខ្សែបម្រើអន្តរជាតិស៊ែប៊ី Nemanja Matic មកលេងជាមួយខ្លួនជាលើកទី២ ហើយ។

កាលពីនៅដឹកនាំក្រុមតោខៀវChelsea លោក Jose Mourinho បានទិញកីឡាករវ័យ ២៨ឆ្នាំNemanja Maticពីក្រុមBenfica ក្នុងតម្លៃ២១លានផោនក្នុងឆ្នាំ២០១៤។ ពេលនេះក្នុង នាមជាអ្នកចាត់ ការទូទៅក្លិបបិសាចក្រហម លោក Mourinhoបានចុះហត្ថលេខា ទិញNemanja Maticពីតោខៀវមកទៀតក្នុងតម្លៃ៤០លានផោន ។

Nemanja Maticកំពុងតែពិនិត្យសុខភាពនៅក្នុងក្រុម Man United។ លោក Mourinhoនិយាយថា “ពួកយើងកំពុងតែរង់ចាំមើលលទ្ធផលនៃការពិត្យសុខភាព។ Matic ពិតជាចង់មកលេងជាមួយនឹងក្រុមយើងខ្លាំងណាស់ គាត់នឹងពាក់អាវលេខ៣១” ៕ ដេវីត


ចែករំលែក៖