ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ចនិងហរិញ្ញវត្ថុ ដែលមាននាយកដ្ឋានគ្រប់គ្រងអាជីវកម្មភ្នាល់និងប្រឆាំងការសម្អាតប្រាក់និងហរិញ្ញប្បទានភេរវកម្ម ជាសេនាធិកាធំនោះបានធ្វើការវាយតម្លៃខ្ពស់លើក្រុមហ៊ុន Lucky Dragon Lotto ដែលស្មោះត្រង់ចំពោះប្រជាជនកម្ពុជាផ្តល់រង្វាន់ធំជាប្រចាំ។
ក្នុងពិធីសន្និសីទសារព័ត៌មាន ប្រកាសរកឃើញអ្នកឈ្នះឆ្នោតផ្សងសំណាងទឹកប្រាក់ចំនួនជិត១៣ម៉ឺនដុល្លារអាមេរិក នៅភោជនីយដ្ឋានទន្លេបាសាក់២ កាលពីព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧ លោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ប្រធាននាយកដ្ឋានគ្រប់គ្រងអាជីវកម្មភ្នាល់និងប្រឆាំងការសម្អាតប្រាក់និងហរិញ្ញប្បទានភេរវកម្ម បានថ្លែងថា ដោយសារតែប្រទេសជាតិយើងមានសុខសន្តិភាព ទើបអ្នកវិនិយោគមករកកម្ពុជាកាន់តែច្រើនឡើង ដែលរាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យឯកជន ជាដៃគូយ៉ាងសំខាន់ ដែលធានាកំណើនសេដ្ឋកិច្ច ដែលឈានកាន់បន្ថយភាពក្រីក្រ របស់ប្រជាជនកម្ពុជា។ ជាក់ស្តែងក្រុមហ៊ុន Lucky Dragon Lotto បានសម្រេចចិត្តនិងជឿជាក់លើ រាជរដ្ឋាភិបាលដែលមានសម្តេចអគ្គមហាសេនាតេជោធិបតី ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា មកវិយោគលើវិស័យឆ្នោតផ្សងសំណាងក្នុងកម្ពុជាតាំងឆ្នាំ២០១៣មកដល់ពេលនេះបានប្រហែលជាង៤ឆ្នាំហើយ ក្រុមហ៊ុននេះ បោះទុនយ៉ាងច្រើន វិនិយោគលើផ្នែកឆ្នោតផ្សងសំណាងដែលមានលោក Mr.Ole Vagner អគ្គនាយកក្រុមហ៊ុនឆ្នោតនាគសំណាង។
តំណាងពីក្រសួងសេដ្ឋកិច្ចនិងហរិញ្ញវត្ថុរូបនេះបាននិយាយថា ឆ្នោតផ្សងសំណាងនេះមិនមែនជាល្បែងជាស៊ីសងឬភ្នាល់គ្នានោះទេ គឺជាការផ្សងសំណាង ហើយរហូតមកដល់ម៉ោងនេះ ដែលអ្នកត្រូវរង្វាន់ធំទឹកប្រាក់រាប់សិបម៉ឺនដុល្លារមានបួននាក់រួចមកហើយ។ អ្នកទី១ទទួលបានជាង១៧ម៉ឺនដុល្លារ, អ្នកទី២ ជាង៣៨ម៉ឺនដុល្លារ,អ្នកទី៣ ជាង៥០ម៉ឺនដុល្លារនិងអ្នកទី៤ថ្មីៗនេះទទួលជិត១៣ម៉ឺនដុល្លារ។ សព្វថ្ងៃនេះមាន១៤ក្រុមហ៊ុនដែលវិនិយោគលើផ្នែកនេះ ១០ក្រុមហ៊ុនកំពុងដំណើរការប្រកួតប្រជែងតាមតម្លាភាព ហើយ៤ទៀតកំពុងតែរៀបចំនិតិវិធីផ្ទៃក្នុងដើម្បីបើកក្រុមហ៊ុន។
លោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត បានបញ្ជាក់ថា ក្នុងចំណោម១០ក្រុមហ៊ុនកំពុងតែដំណើរការប្រកួតប្រជែងក្នុងទីផ្សារសេដ្ឋកិច្ចនោះ Lucky Dragon Lotto ជាក្រុមហ៊ុនមួយដែលមានអតិថិជនឬជាពិសេសប្រជាពលរដ្ឋខ្មែរតែងតែឱ្យតម្លៃ និងផ្តល់ជំនឿជឿជាក់លើក្រុមហ៊ុនមួយនេះ ដែលលោក Mr.Ole Vagner ជាអ្នកដឹកនាំដោយលោកតែងតែផ្តល់ការប្រកួតប្រជែងដោយតម្លាភាព និងផ្តល់រង្វាន់ដោយសុក្រិត្រភាពបំផុតជូនប្រជាជនខ្មែរ ដែលជាក់ស្តែងនាពេលនេះ លោកបានផ្តល់រង្វាន់ធំជូនអ្នកទី៤គឺលោក ឈួ តិច ខណៈលោកបានបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរមិនតិចជាង៧៧ម៉ឺននាក់ឡើយដែលបានត្រូវរង្វាន់តូចៗពីក្រុមហ៊ុនរបស់លោកចាប់តាំងឆ្នាំ២០១៣មក ក្នុងការបង្ហាញការចូលរួមចំណែករបស់វិស័យឯកជន ជាពិសេស Lucky Dragon Lotto ក្នុងចំណោមក្រុមហ៊ុនទាំង១០ទូរទាំងប្រទេសកម្ពុជា។
ប្រធាននាយកដ្ឋានគ្រប់គ្រងអាជីវកម្មភ្នាល់និងប្រឆាំងការសម្អាតប្រាក់និងហរិញ្ញប្បទានភេរវកម្មនៃក្រសួងសេដ្ឋកិច្ចនិងហរិញ្ញវត្ថុរូបនេះបានផ្តាំផងដែរថា សូមយកឱកាសអំពាវនាវដល់ប្រជាជនទាំងអស់សូមឈប់ បន្តការលេងល្បែងកន្ទុយលេខខុសច្បាប់(ឆ្នោតវៀតណាមដែលគ្មានច្បាប់) ដោយចូលរូមមកលេងឆ្នោតផ្សងសំណាងរបស់ក្រុមហ៊ុនត្រឹមត្រូវដែលមានទទួលការអនុញ្ញាតពីរាជរដ្ឋាភិបាល និងបានបង់ពន្ធត្រឹមត្រូវជូនរដ្ឋជូនជាតិកម្ពុជាយើង។ ក្រុមហ៊ុនឆ្នោតបានបង់ពន្ធជូនរដ្ឋ ដែលបានចំណូលមួយផ្នែកចូលជាតិ និង បំរើប្រជាពលរដ្ឋវិញ។ សរុបមក ក្រុមហ៊ុន Lucky Dragon Lotto ជាក្រុមហ៊ុនត្រឹមត្រូវមាន ស.ជ.ន ពីរាជរដ្ឋាភិបាលដែលបានអនុញ្ញាត ដែលតែងតែផ្តល់រង្វាន់តូចៗនិងរង្វាន់ធំជូនប្រជាពលរដ្ឋខ្មែរយ៉ាងពិតប្រាកដ។
សូមបញ្ជាក់ថា លោក Mr.Ole Vagner អគ្គនាយកក្រុមហ៊ុនឆ្នោតនាគសំណាង មកពីប្រទេសដាឌឺម៉ាកដោយលោកចេញពីក្រុមហ៊ុនអចលនាទ្រព្យ ហើយលោកបានមកលេងកម្ពុជាកាលពី៥ឆ្នាំមុន ដោយសំលឹងឃើញទីផ្សារកម្ពុជានិងស្ថេរភាពសុខសន្តិសុវត្ថិភាពល្អ ជាមួយឱកាសទីផ្សារមានកំណើនឡើងដែលជាហេតុនាំលោកមកវិនិយោគនៅកម្ពុជា ជាមួយដើមទុនរាប់សិបលានដុល្លារអាមេរិក។
ក្នុងពិធីសន្និសីទសារព័ត៌មាននៅភោជនីយដ្ឋានទន្លេបាសាក់២ កាលពីព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧ បានប្រកាសថា អ្នកឈ្នះឆ្នោត៦លេខក្នុងចំណោម៣៩លេខ ដែលបានត្រូវរង្វាន់ធំចំនួន ១២៩,១៩៨ ដុល្លារអាមេរិក ឈ្មោះលោក ឈូ តិច មានលំនៅដ្ឋាននៅក្នុងបុរីសុភមង្គល សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ហើយលោកជាពាណិជ្ជករមួយរូប ដោយមានក្រុមហ៊ុនធំផ្ទាល់។ ប៉ុន្តែលោកមិនបានបង្ហាញវត្តមានឡើង ដោយជាប់ភារកិច្ចចេញទៅក្រៅប្រទេស ដោយបានអញ្ជើញមេធាវីផ្ទាល់របស់លោកជាអ្នកតំណាងមកជំនួស។
សន្និសីទកាសែតនាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧នេះ ប្រារព្ធឡើងដើម្បីបង្ហាញការពិត និង ភាពច្បាស់ការពី ឆ្នោត Lucky Dragon Lotto ទៅកាន់មហាជនថា លោក ឈួ តិច គឺជាអ្នកឈ្នះរង្វាន់ដែលផ្សងសំណាងឆ្នោតឆ្នោត៦លេខក្នុងចំណោម៣៩លេខ នូវទឹកប្រាក់ចំនួន ១២៩,១៩៨ដុល្លារអាមេរិក ដែលរង្វាន់លោក Mr.Ole Vagner អគ្គនាយកក្រុមហ៊ុនឆ្នោតនាគសំណាង និង លោក ជ្រុន ថេរ៉ាវ៉ាត ប្រធាននាយកដ្ឋានគ្រប់គ្រងអាជីវកម្មភ្នាល់និងប្រឆាំងការសម្អាតប្រាក់និងហរិញ្ញប្បទានភេរវកម្ម។
Lucky Star Dragon Lotto Co. Ltd ជាក្រុមហ៊ុនមានអាជ្ញាប័ណ្ណពេញលេញដែលត្រូវបានអនុម័តដោយក្រសួងហិរញ្ញវត្ថុនៅព្រះរាជាណាចក្រកម្ពុជា។ ចាប់ផ្ដើមក្នុងឆ្នាំ 2013 Lucky Star Dragon Lotto Co. Ltd គឺជាផ្នែកកម្សាន្តដែលផ្តល់ជូននូវល្បែងដ៏គួរឱ្យចាប់អារម្មណ៍ដែលអាចចូលបាននិងអាចរកបានសម្រាប់ប្រជាជនកម្ពុជាទាំងអស់។ Lucky Star Dragon Lotto Co. Ltd ក៏មានសកម្មជួយដល់សហគមន៍របស់ប្រទេសជាតិយើងហើយបានចូលរួមចំណែកយ៉ាងទៀងទាត់ចំពោះបុព្វហេតុអភិវឌ្ឍន៍សង្គមនិងគម្រោងនានាដើម្បីជួយកាត់បន្ថយភាពក្រីក្រនិងកែលម្អស្តង់ដារសុខភាពនិងការអប់រំនៅក្នុងប្រទេសកម្ពុជា។Lucky Dragon Lotto ជាក្រុមហ៊ុនដំណើរនូវឆ្នោតផ្សងសំណាងដែលប្រភេទ ឆ្នោត៦លេខក្នុងចំណោម៣៩លេខ និង ប្រភេទឆ្នោតទ្រព្យសំណាង ជាមួយនឹងរង្វាន់យ៉ាងធំដែលរង់ចាំមនុស្សគ្រប់គ្នាសម្រាប់ត្រូវ។ Lucky Dragon Lotto ក៏ក្រុមហ៊ុនលេចធ្លោមួយដែលហ៊ានចំណាយរង្វាន់មានទឹកប្រាក់ច្រើនសន្ទឹកជូនប្រជាជនកម្ពុជាជាជាងក្រុមហ៊ុនដ៏ទៃទៀត៕ វឌ្ឍនា