ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីចំណាស់អ្នករុញរទេះលក់បាយ លក់បបរ ខ្យល់គរដួលសន្លប់លែងដឹងខ្លួន

ចែករំលែក៖

ភ្នំពេញ៖ ស្ត្រីវ័យចំណាស់អ្នករុញរទេះលក់បាយនិងបបរលក់តាមចិញ្ចើមផ្លូវ ម្នាក់ខណៈកំពុងតែរៀបចំលាងឆ្នាំងដាក់អង្ករដាំបាយលក់ ស្រាប់តែមានអាការៈងងឹតមុខដួលសន្លប់តែម្តង ត្រូវបានបុគ្គលិក ហាងនំប៉័ងនៅទីនោះជួយសម្រួល និងត្រូវបានរថយន្តរបស់ កង ពលតូច ង៧០នៃអង្គភាពលេខ៧១១ដឹងយកទៅសង្គ្រោះបន្ទាន់នៅឯមណ្ឌលសុខភាពពោធិ៍ចិនតុង ទាន់ពេលវេលា។

ហេតុការណ៍នេះខាងលើនេះបានបង្កឱ្យមានការភ្ញាក់ផ្អើលនៅថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០១៧ ចំណុចមុខ ហាងនំប៉័ង យីហោ តាំងប៊ុន ៣ តាមបណ្តោយផ្លូវជាតិលេខ៣ ភូមិថ្នល់បំបែក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមមន្ត្រីនគរបាលបានឱ្យដឹងថា ស្ត្រីចំណាស់ដែលបានដួលសន្លប់នោះមានឈ្មោះ អ៉ឹម ជូ អាយុ៥៨ឆ្នាំមុខរបរលក់ដូរនៅតាមដងផ្លូវនិងមានទីលំនៅ ខណ្ឌច្បារអំពៅ។

មន្ត្រីនគរបានដដែលបានបន្តថា នៅមុនពេលកើតហេតុ ស្ត្រីរងគ្រោះរូបនោះ បានកំពុងតែរៀបចំធ្វើម្ហូបនិងដាំបាយដើម្បីលក់ ខណៈនោះស្ត្រីចំណាស់ខាងលើនោះ កំពុងកាន់ឆ្នាំងដាក់អង្ករដាំបាយ ក៏ស្រាប់តែងងឹតមុខដួលទៅនឹងដីតែម្តង ក្រពប់អង្កបន្លែរនិងរបស់របរ រប៉ាត់រប៉ាយពេញដី បង្កឱ្យមានការភ្ញាក់ផ្អើល បុគ្គលិកលក់ នំប៉័ងចេញមកជួយជាច្រើននាក់។

ភ្លាមៗនោះកម្លាំងនគរបាលបានទំនាក់ទំនងទៅកាន់រថយន្តសង្គ្រោះ របស់ កងពលតូចលេខ ង៧០ នៃអង្គភាព៧១១ដឹកយកស្ត្រីរងគ្រោះទៅព្យាបាលនៅឯ មន្ទីពេទ្យបង្អែកពោធិ៍ចិនតុងផងដែរ ៕ សុខាសែនជ័យ


ចែករំលែក៖