ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រី ម៉ែន សំអន៖ តាមរយៈសមាគមមិត្ដភាពកម្ពុជា,វៀតណាម ទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្ម កសិកម្ម ការទូត និងវប្បធម៏ កាន់តែរីកចម្រើន យូរអង្វែង

ចែករំលែក៖

ភ្នំពេញ ៖ លោកស្រី ម៉ែនសំអន រដ្ឋមន្ដ្រី ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងតំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្ត្រី បានទទួលជួបគណៈ ប្រតិភូ នៃអតីតជំនាញការ អតីតយុទ្ធជននិងក្រុមគ្រួសារអតីតយុទ្ធ ជនវៀតណាមដែលបានមកចូលរួមរំដោះប្រជាជនកម្ពុជា ចេញពីរបបខ្មែរក្រហមនាឆ្នាំ១៩៧៩ដែលមានចំនួន ១៤០នាក់ បានមកទស្សនកិច្ចនៅកម្ពុជា នាឱកាសប្រារព្ធខួប៥០ឆ្នាំនៃ ទំនាក់ទំនងការទូតកម្ពុជា- វៀតណាម ដែលដឹកនាំដោយ លោក វ៉ូ ម៉ៅ ប្រធានសមាគម មិត្ដភាពវៀតណាម,កម្ពុជា ។ ជំនួបនេះក្នុងគោលបំណង ដើម្បីសិក្សាស្វែងយល់ពីការអភិវឌ្ឍ រីកចម្រើននៃប្រទេសជាតិនិងធ្វើការផ្លាស់ប្ដូរនូវបទពិសោធន៏ ពីគ្នាទៅវិញទៅមក ឲ្យកាន់តែ យូរអង្វែងទៅថ្ងៃអនាគត ជំនួបនេះបានប្រព្រឹត្ដទៅ កាលពី ព្រឹកថ្ងៃទី ៣១ កក្ដដាឆ្នាំ២០១៧ នៅទីស្ដីការគណៈរដ្ឋមន្ដ្រី ។

លោកស្រី ម៉ែន សំអន បានបញ្ជាក់ថា៖ នៅពេលថ្មីៗនេះព្រះមហាក្សត្រនៃប្រទេសកម្ពុជានិងសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្ត្រី បានទទួលស្វាគមន៏នៃដំណើរទស្សនកិច្ចរបស់ លោក ង្វៀន ហ៊្វូជុង អគ្គលេខា ធិការគណៈកម្មាធិការ មជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម បានមកបំពេញទស្សនកិច្ចនៅកម្ពុជា ។នៅពេលនេះយើងបានទទួលស្វាគមន៏ អតីតយុទ្ធ ជន អតីតកម្មាភិបាល ជំនាញការនិង ព្រមទាំងកូន និង ប្រពន្ធរបស់អតីតយុទ្ធជនវៀត ណាមដែលបានពលីជីវិតនៅទឹកដី កម្ពុជា ក្នុងបុព្វហេតុរំដោះ ប្រជាជននិងរំដោះប្រទេសកម្ពុជា ឲ្យរួចចាកផុតពីរបបខ្មែរក្រហម ។

លោកស្រី ម៉ែន សំអនបានបន្ដថា៖ ប្រទេសកម្ពុជា នាពេលនេះខុសពីពេលមុន ខណៈដែលបងៗអតីតយុទ្ធជនបានមកជួយរំដោះកម្ពុជា ពីរបបប៉ុលពត។ បច្ចុប្បន្ន កម្ពុជា មានសុខសន្តិភាព មានការអភិវឌ្ឍរីកចម្រើន ។កម្ពុជានៅតែ បន្តថែរក្សា ចំណង មិត្តភាពនៃប្រទេសទាំងពីរឲ្យកាន់តែរឹងមាំបន្តទៀត។

រាជ រដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនបាននាំមកនូវសុខសន្តិភាព ស្ថេរភាព និងមានការអភិវឌ្ឍ លើគ្រប់វិស័យ។កម្ពុជា បានឆ្លងកាត់នូវព្រឹត្តការណ៏ធំៗ រួមមានការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ទទួលបានជោគជ័យហើយ បាន ត្រៀមរៀបចំការបោះឆ្នោតជ្រើសរើស ព្រឹទ្ធសភានិងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៦នាឆ្នាំ២០១៨ ខាងមុខនេះទៀត ។

លោកស្រី ម៉ែន សំអន បានបញ្ជាក់ថា៖ កម្ពុជា មានកំនើនសេដ្ឋកិច្ចរង្វង់៧% ហើយបានកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនយ៉ាងច្រើន។ រាជរដ្ឋាភិបាល បានបន្តខិតខំជំរុញកំនើនសេដ្ឋកិច្ចបន្ថែមទៀតនិងថែរក្សាស្ថេរភាពព្រមទាំងជំរុញការ នាំចេញផលិតផលវិស័យកាត់ដេរ ទៅទីផ្សារក្រៅប្រទេស និងពង្រីការអភិវឌ្ឃ វិស័យកសិកម្មឧស្សាហកម្មនិងបន្តរកទីផ្សារ លក់កសិផលរបស់ប្រជាកសិករកម្ពុជាឲ្យបានច្រើនបន្ថែមទៀត ជាពិសេសការ នាំចេញផលិតផលកសិកម្មទៅទីផ្សារក្រៅប្រទេសដែលមានតម្លៃសមរម្យ។

លោក វ៉ូ ម៉ៅ ប្រធានសមាគមមិត្តភាពវៀតណាម -កម្ពុជា មានប្រសាសន៏បញ្ជាក់ថា៖ នៅក្នុងឱកាសរំលឹកខួប៥០ឆ្នាំនៃទំនាក់ទំនងការទូតកម្ពុជា វៀតណាម នាពេលថ្មីៗនេះ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសកម្ពុជា បានអញ្ជើញទៅប្រទេសវៀតណាមចូលរួមការរំលឹកខួប៥០ឆ្នាំនៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ។

លោក បន្ដថា ៖ ក្នុងនាមលោកតំណាងឲ្យប្រជាជន វៀតណាម ក៏ដូចសមាគម មិត្ដភាព វៀតណាម ,កម្ពុជា លោកសូម អគុណ ចំពោះដំណើរទស្សន កិច្ចផ្លូវការរបស់ លោក ង្វៀន ហ៊្វូជុន អគ្គលេខាធិការមជ្ឃឹមបក្សកុម្មុយនិស្តវៀតណាម មកកម្ពុជា គឺដើម្បីបន្តពង្រឹងទំនាក់ទំនងមិត្តភាពកម្ពុជា-វៀតណាមឲ្យ កាន់តែរឹងមាំបន្ថែមទៀត។ ដំណើរទស្សន កិច្ចរបស់កម្មាភិបាល អតីតយុទ្ធជន និងក្រុមគ្រួសាររបស់អតីតយុទ្ធវៀតណាម នៅកម្ពុជា មានការទទួលស្វាគម ន៏យ៉ាងកក់ ក្តៅពីសំណាក់សម្តេចអគ្គមហា សេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី ។

ថ្ងៃនេះតំណាងឲ្យក្រុមគ្រួសារ និងអតីតយុទ្ធជនវៀតណាម ដែលបានពលីជីវិតនៅកម្ពុជា លោកសូមសម្តែងនូវការ ចំណាប់អារម្មណ៌ ដោយក្ដីគោរពស្រឡាញ់ចំពោះប្រជាជនកម្ពុជា ដែលបានសហការយ៉ាង ល្អ ជាមួយ បងប្អូនប្រជាជនវៀតណាម ដើម្បីរួមគ្នារំដោះ ប្រទេសជាតិមាតុភូមិឲ្យចាកផុតពីរបបប្រល័យពូជសាស្ដ្រប៉ុលពត ។

ពេលនេះខ្ញុំបាន ឃើញប្រទេសកម្ពុជា មានសុខ សន្តិភាពនិងមានការអភិវឌ្ឍរីកចម្រើនយ៉ាងខ្លាំងក្រោម ការដឹកនាំរបស់សម្តេចអគ្គមហា សេនា បតី តេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាចក្រកម្ពុជា ។

ប្រជាជន កម្ពុជាមានភាពរស់រាយ រាក់ទាក់ ប្រជាជនកម្ពុជា រស់នៅក្នុង សុខសន្តិភាព។ ក្នុងនាមតំណាងឲ្យប្រជាជនវៀតណាម លោកសូមសន្យានិងបន្តថែរក្សាចំណងមិត្តភាពកម្ពុជា-វៀតណាម ឲ្យនៅតែស្ថិតស្ថេរជាបងប្អូនតែមួយជារៀង រហូត៕ សំរិត


ចែករំលែក៖