ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចខណ្ឌដូនពេញឃាត់ខ្លួនជនសង្ស័យពីរនាក់ដកហូតថ្នាំញៀន៥កញ្ចប់

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យពីរនាក់រួមទាំងថ្នាំញៀនចំនួន៥កញ្ចប់ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌដូនពេញបង្ក្រាប ខណៈដែលកំពុងឈរចែកចាយនៅផ្លូវរទេះភ្លើង។

ហេតុការឃាត់ខ្លួនជនសង្ស័យនេះដែរ ធ្វើឡើងនៅវេលាម៉ោង០២និង០០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចផ្លូវរថភ្លើងកែងផ្លូវR6 ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សមតកិច្ចបានអោយដឹងថា ជនសង្ស័យដែលឃាត់ខ្លួនទី១ មានឈ្មោះ ហេង មន្នី​ ភេទប្រុស អាយុ៣៥​ ឆ្នាំ មុខរបមិនពិតប្រាកដ​ ស្នាក់នៅម្តុំផ្សាស្ទឹងមានជ័យ​ ទី២ឈ្មោះ សំ សុផាត​ ៣២​ មិនពិតប្រាកដ ។

សមត្ថកិច្ចបានបន្តថា មុនពេលឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ កម្លាំងសមត្ថកិច្ចបានជិះល្បាតក្នុងមូលដ្ឋានដើម្បីការពារសុវត្តិភាពជូនប្រជាពលរដ្ឋ ពេកដែលល្បាលមកដល់ផ្លូវរទេះភ្លើង ក៏ឃើញជនសង្ស័យពីរនាក់កំពុងឈរ ដោយមានការសង្ស័យក៏ឃាត់សួរនាំនិងឆែកឆេរក៏រកឃើញថ្នាំញៀនចំនួន៥កញ្ចប់ នៅលើខ្លួនរបស់ជនសង្ស័យ។

ក្រោយពីឃាត់ខ្លួនសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យទាំងពីរនាក់មកឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់៕ សុខាសែនជ័យ


ចែករំលែក៖