ភ្នំពេញ៖ នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧នេះ ដឹកនាំប្រជុំបូកសរុប ដកស្រង់បទពិសោធន៍បឋមការអនុវត្តការងារនគរបាល និងសហគមន៍នៅខេត្តបាត់ដំបង ខេត្តក្រចេះ ខេត្តព្រៃវែង។
ក្នុងកិច្ចប្រជុំនេះ ក៏មានការចូលរួមពី ថ្នាក់ដឹកនគរបាលដែលពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។
កិច្ចប្រជុំនេះធ្វើឡើងដើម្បី ស្រង់យកបទពិសោធន៍ល្អៗពីការអនុវត្តសកម្មភាពជាក់ស្ដែង របស់នគរបាលនៃខេត្តគោលដៅទាំង៣ ខេត្តបាត់ដំបង ខេត្តក្រចេះ ខេត្តព្រៃវែង ដែលបានអនុវត្តការងារនគរបាល និងសហគមន៍ក្នុងរយៈពេលកន្លងមក និងស្ដាប់ការចូលរួមមតិយោបល់របស់នគរបាលពីរាជធានី និងខេត្តផ្សេងៗ។
មួយវិញទៀត បន្ដផ្សព្វផ្សាយ ណែនាំ និងចង្អុលបង្ហាញអំពីទិសដៅនៃផែនការសកម្មភាពការងារនគរបាល និងសហគមន៍ នាពេលខាងមុខ ក្នុងការត្រៀមអនុវត្តន៍ការងារនគរបាល និងសហគមន៍នៅទូទាំង ១៦៤៦ឃុំសង្កាត់ នៃរាជធានីខេត្តទាំង២៥៕ តាឡឹម