ភ្នំពេញ៖ ជនង្ស័យម្នាក់ បានចូលទៅផឹកទឹកត្នោតជូ ខណៈកំពុងផឹក ក៏ឃើញទួរស័ព្ទដែលម្ចាស់បានយកទៅសាកថ្ម ដោយឃើញឱកាសល្អ ក៏លួចយក តែត្រូវម្ចាស់ដឹងទាន់ និងឆែកឆេររកឃើញ ទើបឃាត់ខ្លួនតែម្តង។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២០ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចតូបលក់ទឹកត្នោតជូ ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះ ឈ្មោះ នួន សុភ័ក្ត្រ អាយុ១៨ឆ្នាំ ភេទប្រុស មុខរបរមិនពិតប្រាកដ ស្នាក់នៅរោងទឹកត្នោតជូ សង្កាត់ចោមចៅ ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះ អ៊ុក សុភ័ក្ត្រ ភេទប្រុសអាយុ២៣ឆ្នាំ មុខរបរ កម្មករសំណង់ស្នាក់នៅ ភូមិសាក់សំពៅ សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សាក្សីបានឲ្យដឹងថា មុនកើតហេតុ ជនសង្ស័យជាអ្នកលក់ទឹកត្នោតជូ ស្ថិតភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ចំណែកជនរងគ្រោះបានចូលទៅផឹកត្នោតជូនៅទីនោះ លុះពេលកំពុងផឹក ស្រាប់តែទូរស័ព្ទបានអស់ថ្ម ហើយបានយកទៅសាកថ្ម ពេលនោះ ជនសង្ស័យបានធ្វើសកម្មភាពលួចយកទូរស័ព្ទរបស់ជនរងគ្រោះ ពេលលួចបានហើយ ជនសង្ស័យបានរត់គេចខ្លួនបាត់ ចំណែកជនរងគ្រោះ ពេលដែលដឹងថា បាត់ទូរស័ព្ទ បានរកឈ្មោះ នួន សុភ័ត្រ្ក (ជនសង្ស័យ) តែរកមិនឃើញ រហូតក្រោយមក ទើបជនរងគ្រោះតាមរកជនសង្ស័យឃើញ រួចបាននាំខ្លួនជនសង្ស័យមកប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ចោមចៅតែម្តង។
បច្ចុប្បន្ន ជនសង្ស័យខាងលើបានបញ្ជូនឲ្យផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដើម្បីបន្តអនុវត្តតាមនីតិវិធី៕ សុខាសែនជ័យ