ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមប្រឹក្សាធម្មនុញ្ញថ្កោលទោសនិងបដិសេធចំពោះការមួលបង្កាច់ដោយចេតនាទុច្ចរិតរបស់ ប្រែ៊ដ អាដាម

ចែករំលែក៖

ភ្នំពេញ៖ កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧ អ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញ បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោស និងបដិសេធយ៉ាងដាច់អហង្ការចំពោះការ មួលបង្កាច់ដោយចេតនាទុច្ចរិតរបស់បុគ្គល ប្រែ៊ដ អាដាម នាយកប្រតិបត្តិទទួលបន្ទុក កិច្ចការតំបន់អាស៊ីរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិHuman Rights Watch ដែលបានលើកឡើងតាមវិទ្យុអាស៊ី សេរីធ្វើឲ្យប៉ះពាល់មកលើស្ថាប័នក្រុមប្រឹក្សា ធម្មនុញ្ញនិងស្ថាប័នកំពូលៗរបស់កម្ពុជា។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញ ។

សេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សា ធម្មនុញ្ញបានសង្កត់ធ្ងន់ថា ការលើកឡើង របស់លោក ប្រែ៊ដ អាដាម នេះជាការរំលោភ លើឯករាជ្យអធិបតេយ្យរំលោភលើរដ្ឋធម្ម នុញ្ញ និងកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។ ក្រុម ប្រឹក្សាធម្មនុញ្ញសូមថ្កោលទោសនិងបដិសេធ យ៉ាងដាច់អហង្ការចំពោះការមួលបង្កាច់ដោយចេតនាទុច្ចរិតរបស់បុគ្គលនេះដែលបានរំលោភបំពានធ្ងន់ធ្ងរដល់ស្ថាប័នក្រុមប្រឹក្សាធម្មនុញ្ញ និងធ្វើឲ្យមានការភាន់ច្រឡំដល់សាធារណមតិជាតិនិងអន្តរជាតិ ។

គួរបញ្ជាក់ថា ការចេញបដិសេធរបស់ក្រុមប្រឹក្សាធម្មនុញ្ញនេះធ្វេីឡេីងបន្ទាប់ពី បុគ្គល ប្រែ៊ដ អាដាម បានផ្តល់បទសម្ភាសន៍ ដល់វិទ្យុអាស៊ីសេរីថា កងទ័ពកម្ពុជាជាង ៥០០នាក់ត្រូវបានជួលឲ្យថតខ្សែភាពយន្តរបស់អ្នកស្រី អេនជេលីណា ជូលី ហើយ បុគ្គលរូបនេះបានចោទប្រកាន់ថា កងទ័ព ទាំងជាង៥០០នាក់គឺស្ថិតក្រោមមេដឹកនាំផ្តាច់ការទៀតផង ។

ពាក់ព័ន្ធនឹងការលេីកឡេីងនេះអ្នកនាំពាក្យក្រសួងការពារជាតិនាយឧត្តមសេនីយ៍ ឈុំ សុជាតិ ក៏បានច្រានចោលទាំងស្រុង ចំពោះការចោទប្រកាន់គ្មានមូលដ្ឋានរបស់បុគ្គល ប្រែ៊ដ អាដាម ដោយលោកអះអាងថា កងទ័ពកម្ពុជាមានការដឹកនាំត្រឹមត្រូវលើ កិច្ចការពារសន្តិសុខនិងសណ្តាប់ធ្នាប់របស់ជាតិគ្មានពេលវេលាទៅថតខ្សែភាពយន្តនោះឡើយ ៕ ហេង សូរិយា


ចែករំលែក៖