ព័ត៌មានទាន់ហេតុការណ៍៖

នារីម្នាក់ត្រូវក្រុមចោរជាង១០នាក់តាមឆក់កាបូបបានសម្រេច

ចែករំលែក៖

ភ្នំពេញ : ក្រុមចោរមានគ្នាជាង១០នាក់ បានធ្វើសកម្មភាពតាមឆក់កាបូបពីនារីម្នាក់បានសម្រេច ហើយនាំគ្នាជិះម៉ូតូរត់គេចខ្លួនដោយសុវត្ថិភាព ។ ហេតុការណ៍កើតឡើងកាលពីវេម៉ោង ១១ និង ១០ នាទីយប់ ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០១៧ តាមបណ្ដោយផ្លូវលេខ៥៧ នៅម៉ាម្ដុំផ្សារបឹងកេងកង សង្កាត់បឹងកេងកង២ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ប្រភរាយការណ៍ថាថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះ ម៉ូតូ To day មួយគ្រឿង ពណ៌ក្រហម ធ្វើដំណើរតាមបណ្ដោយផ្លូវ លេខ ៥៧ ក្នុងទិសដៅពី ត្បូងទៅជើង បំណងទៅយកប្អូនចេញមកពី ខណៈដែលមកដល់ចំណុចកើតហេតុខាងលើ ក៏មានក្រុមចោរមានគ្នា១០នាក់ ជិះម៉ូតូជាច្រើនគ្រឿង តាមមកពីក្រោយធ្វើសកម្មភាពឆក់យកកាបូបបានសម្រេច ហើយក្រុមក្រុមចោរនាំគ្នាគេចខ្លួនបាត់ដោយសុវត្ថិភាព។

ជនរងគ្រោះបានប្រាប់ឲ្យដឹងថា ក្នុងកាបូបដែលចោរឆក់មាន លុយមួយចំនួន និងទូរស័ព្ទ samsung galaxy មួយទៀត ។

ក្រោយកើតហេតុ ជនរងគ្រោះដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលបឹងកេងកង២ ដើម្បីឲ្យសមត្ថកិច្ចកំណត់មុខសញ្ញាក្រុមចោរទាំងនោះ៕ ស រស្មី


ចែករំលែក៖