ព័ត៌មានទាន់ហេតុការណ៍៖

មន្រ្តីយោធានៅការិយាលយ័ទីពីរសឹករងខេត្តឧត្តរមានជ័យម្នាក់ទទួលបានការដេញថ្លៃផ្ដាច់មុខក្នុងការក្ដោបក្ដាប់សេដ្ឋកិច្ចចរាចរណ៍ឈើគ្រញូងនៅតាមព្រំដែន

ចែករំលែក៖

ខេត្តឧត្តរមានជ័យ៖ លោកអឹម គឹមឡេង ជាមន្រ្តីយោធានៅការិលយ័ទី២ នៃសឹករងខេត្តឧត្តមានជ័យ កំពុងតែទទួលរងការចោទ និងសង្សយ័ ថា បានទទួលបានការដេញថ្លៃផ្ដាច់មុខក្នុងការទទួលផលពីពលករឆ្លងដែនកាប់ឈើគ្រញូង និងចរាចរណ៍ឈើគ្រញូងឆ្លងដែន នៃតំបន់ប្រត្តិបត្តិការសឹកទិសទីពីរ ជួរមុខនៃកងអនុសេនាធំការពារព្រំដែនលេខ៥ ក្នុងឃុំអូស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តមានជ័យ។

កន្លងទៅថ្មីៗនេះ ក្រោយពីមានការបែកធ្លាយមកថាយោធាសឹករងស្រុកត្រពាំងប្រាសាទបានយកប្រាក់ពីពលករឆ្លងដែនកាប់ឈើគ្រញូងក្នុងមួយនាក់១៥ម៉ឺនរៀល រួចមកក៏មានការបែកធ្លាយជាបន្តបន្ទាប់មកថា និងមានការគំរាម ចាប់ខ្លួនទៅលើពលករណាហានទម្លាយរឿងអាស្រូវរបស់ពួកគេបន្តទៀត។

ប្រភពបានបង្ហើបបន្តថា លោកអ៊ឹម គឹមឡេង បានដេញថ្លៃផ្ដាច់មុខក្នុងការធ្វើសេដ្ឋកិច្ចគឺ(ប្រមូលប្រាក់) ពីកម្មករឆ្លងដែន និងឈ្មួញប្រមូលទិញឈើគ្រញូងគ្រប់រូបដែលធ្វើសកម្មភាពនៅដែនសមត្ថកិច្ចកងអនុសេនាធំលេខ៥។

ដោយសាតែមានអ្នកចាំទទួលផលបែបនេះ ហើយទើបតែងតែកើតឡើងនៅសកម្មភាព នៃការកៀងគរពលករឆ្លងដែនអត់ឈប់ឈរ ដែលជាហេតុបង្កឲ្យមានការបាត់ខ្លួនចាប់ខ្លួន និងបាញ់សម្លាប់មកលើពលករពីសំណាក់សមត្ថកិច្ចថៃ មិនចេះស្រាកស្រាន្ត។

លោកឧត្តមសេនីយ៍ត្រី អ៊ុច សារិ មេបញ្ជាការប្រចាំទឹសចាស់វស្សានៅតំបន់ប្រត្តិការសឹកស្រុកត្រពាំងប្រាសាទអស់រយពេល៥ឆ្នាំ គឺចាប់តាំងពីឆ្នាំ២០១២ រហូតមកដល់បច្ចុប្បន្ន លោកបានបញ្ជាក់ថា ជុំវិញការចោទប្រកាន់ សុទ្ធតែមិនមែនជារឿងពិតនោះទេ ហើយស្ថានភាពឥឡូវ ក៏មានភាពស្ងប់ស្ងាត់ហើយដែរ ។

លោកអ៊ឹម គឹមឡេង បានឲ្យដឹងតាមទូរស័ព្ទកន្លងទៅថា មានរឿងអីត្រូវមកសួរនាំ លោកមិនត្រូវមកសួរនាំលោកទេ។

សព្វថ្ងៃនេះត្រូវបានគេសង្ស័យថា លោកឧត្តមសេនីយ៍ អ៊ុច សារិ មេបញ្ជាការប្រចាំទិសស្រុកត្រពាំងប្រាសាទ នៅពីក្រោយខ្នងលោកអ៊ឹម គឹមឡេងដោយរឿងហេតុទាក់ទិនចរាចរណ៍ឈើគ្រញូងបានកើតឡើងក្នុងដែនសមត្ថកិច្ចរបស់លោក តែងតែឆ្លើយធ្វើមិនដឹង មិនឮ៕ ប៉ែន​នួន


ចែករំលែក៖