ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចនាយកដ្ឋានប្រឆាំងការជួញដូរមនុស្សអគ្គស្នងការនគរបាលជាតិចុះបិទទីតាំងទទួលចុះឈ្មោះជ្រើសរើសពលករ

ចែករំលែក៖

ភ្នំពេញ៖ សមត្ថកិច្ចរបស់នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិក្រសួងមហាផ្ទៃដឹកនាំដោយលោឧត្តមសេនីយ៍ទោ ជីវ ផល្លី អនុប្រធាននាយកដ្ឋានសហការ នឹងក្រសួងការងារព្រមទាំងមានការសម្របសម្រួលពីសំណាក់លោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានដឹកនាំចុះត្រួតពិនិត្យទៅលើទីតាំងទទួលចុះឈ្មោះជ្រើសរើសបុគ្គលិក ក្រុមហ៊ុន ខ្មែរសឺវិស ដែលមានទីតាំងស្ថិត ក្នុងបុរីចំការដូង ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ កាលពីព្រឹកថ្ងៃទី០១ ខែសី ហា ឆ្នាំ២០១៧ នេះដោយសមត្ថកិច្ចបានសង្ស័យថា ក្រុមហ៊ុននេះគ្មានច្បាប់អនុញ្ញាត។

លោកឧត្តមសេនីយ៍ទោ ជីវ ផល្លី អនុប្រធាននាយកដ្ឋានបានបញ្ជាក់ឲ្យដឹងថា លោកបានដឹកនាំចុះមកនេះគឺដោយសារទទួលបានពាក្យបណ្តឹងថាទីតាំងនេះបានជ្រើសរើសពលករនាំទៅក្រៅស្រុក ហើយកន្លែងនេះទទួលចុះឈ្មោះនាំមនុស្សទៅឲ្យក្រុមហ៊ុនផ្សេង ហើយការងារនេះយើងកំពុងធ្វើការស៊ើបអង្កេត។ លោកឧត្តមសេនីយ៍ទោបញ្ជាក់ថា យើងបានសហការពីខាងមន្ត្រីជំនាញរបស់ការងារ និងមានការសម្របសម្រួលពីលោក សៀង សុខ ព្រះរា ជអាជ្ញារងសាលាដំបូងរាជធានី ហើយទីតាំងនេះគ្មានច្បាប់អនុញ្ញាតិនោះទេ។

លោកឧត្តមសេនីយ៍ទោបានសង្កត់ធ្ងន់ថា ពាក់ព័ន្ធ និងក្រុមហ៊ុននេះគឺគាត់ជ្រើសរើសមនុស្សហើយនាំបន្តទៅឲ្យក្រុមហ៊ុនផ្សេងទៀត ចឹងយើងកំពុងធ្វើការងារបន្ត ហើយកន្លងទៅកន្លែងនេះបានមនុស្ស៣នាក់ទៅឲ្យក្រុមមួយ ដែលយើងអាចសង្ស័យមានរឿងអ្វីផ្សេងពីការងារនេះ ហើយកន្លែងនេះក៏គ្មានច្បាប់អនុញ្ញាតឲ្យទទួលចុះឈ្មោះ ឬច្បាស់ថាអ្វីនោះទេ។

ដោយឡែកលោក សោរ ដេរ អាយុ២៧ឆ្នាំ ជាអ្នកគ្រប់គ្រងទីតាំងនេះ បានឲ្យដឹងដែរថា គាត់បើកកន្លែងទទួលចុះឈ្មោះនេះជាង៦ខែមកហើយ។ រហូតមកដល់ពេលនេះទទួលចុះឈ្មោះគ្រូៗបាន១៥នាក់ ហើយជាគ្រូផ្នែកគណិតវិទ្យា។

គួរបញ្ជាក់ឲ្យដឹងថា ខណៈនោះមនុស្ស៣នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួននាំទៅកាន់នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលមានឈ្មោះ សោរ ដេរ អ្នកគ្រប់គ្រង និង២នាក់ផ្សេងទៀតជាបុគ្គលិក៕ តាឡឹម


ចែករំលែក៖