ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋនៅទូទាំងភូមិអូតាម៉ែងកំពុងមានការភ័យខ្លាច និងព្រួយបារម្ភនៅពេលអាជ្ញាធរឃុំអន្លង់វែងកោះហៅទៅធ្វើកិច្ចសន្យា

ចែករំលែក៖

ខេត្តឧត្តរមានជ័យ: ប្រជាពលររដ្ឋជាងបីរយគ្រួរសារ នៅទូទាំងភូមិ អូតាម៉ែង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ កំពុងតែមានការព្រួយបារម្ភ និងភិតភយ័ជាខ្លាំង។

ដោយពួកគាត់ភ័យខ្លាចបាត់បង់ដីស្រែចំការ ផ្ទះសម្បែង និងផលដំណាំរបស់ពួកគាត់ នៅក្នុងដីសហគមន៍សាមគ្គីសង្គ្រោះព្រៃឈើ នៅក្នុងឃុំអន្លង់វែង ស្រុកអន្លង់។

នៅពេលដែលពួកគាត់ត្រូបានអាជ្ញាធរ ឃុំអន្លង់វែង លោកវង់ ភក្រ័ បានដាក់លិខិតកោះអញ្ជើញពួកគាត់ ម្នាក់ម្ដងៗ មកធ្វើកិច្ចសន្យានៅសាលាឃុំអោយប្រគល់ដីជូនរដ្ឋវិញ ប្រសិនបើរដ្ឋត្រូវការ។ នៅថ្ងៃទី31 ខែកក្កដា ឆ្នាំ2017នេះមានប្រជាពលរដ្ឋជាច្រើននាក់បានលើកឡើងថា មានអ្នកខ្លះបានធ្វើកិច្ចសន្យារួចហើយរីឯខ្លះទៀតមិនទាន់ត្រូវបានលោកមេឃុំដាក់សំបុត្រកោះអញ្ជើញនៅឡើយ។

ដោយនៅក្នុងលិខិតកិច្ចសន្យារបស់លោកមេឃុំ វង់ភ ក្រ័ មកលើពលរដ្ឋបានសង្កត់ធ្ងន់ថា (ខ្លួនបានទទួលថាពិតជាបានប្រព្រឹត្តបទល្មើសដោយធ្វើការកាប់រានដីព្រៃសហគមន៍សង្គ្រោះព្រៃឈើមកបង្ករបង្កើនផល ដោយព្រមទទួលទោសកំហុសរបស់ខ្លួន បើថ្ងៃណារដ្ឋត្រូវការត្រូវប្រគល់ជូនរដ្ឋវិញ ដោយគ្មានលក្ខខណ្ឌ និងគ្មានកាតវ៉ាអ្វីទាំងអស់)។

ត្រងចំណុចនេះហើយ ដែលរដ្ឋខ្លាចបាត់បង់ផ្ទះសម្បែង ស្រែចំការ ផលដំណាំ ដែលពួកគាត់ទទួលផលជារៀងរាល់ឆ្នាំ។ លោកវង់ភក្រ័មេឃុំអន្លង់វែង បានអោយដឹងថា លោកកោះអញ្ជើពលរដ្ឋ ដែលបានការកាប់រុករានអាស្រ័យផលនៅក្នុងព្រៃរបស់ហសគមន៍ដើម្បីរកចំនួនគ្រួសារ និងចំនួនដីដែលបានកាន់កាប់ពិតប្រាកដដើម្បីដកហូត ព្រោះជាដីសហគមន៍ បើដឹងថា ជាដីរបស់សហគមន៍ហើយ នៅតែនាំគ្នាទៅរុករានធ្វើអី ។

ប្រជាពលរដ្ឋជាច្រើនគ្រួរសារថា ពួកគាបានរុករានដីកាន់កាប់ និងបង្កើនផលមុននឹងសហគមន៍សាមគ្គីសង្គ្រោះព្រៃឈើនេះកកើតទៅទៀត។

ដូច្ឆេះមានអ្នកខ្លះបាននិយាយថា ទោះជាត្រូវស្លាប់ ក៏ពួកគាត់មិនព្រមអោយបាត់បង់ដីផ្ទះ និងដីស្រែចំការ ផលដំណាំរបស់ពួកគាត់ឡើយ។ ពីព្រោះដីខាងកើតផ្លូវត្រូវបានខាងក្រុមហ៊ុនទំរីង និងដាតា យកអស់ហើយខាងលិចជាសហគមន៍ តើអោយពួកគាត់បានអីចិញ្ចឹមជីវិតរស់បន្ដទៀត ៕ ប៉ែន នួន

 


ចែករំលែក៖