ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកទឹកកកបើកបញ្ច្រាសបុកម៉ូតូបណ្តាលឲ្យរងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ បុសម្នាក់រងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ ខណះកំពុងជិះម៉ូតូហើយត្រូវរថយន្តដឹកទឹកកកមួយគ្រឿងបើកបញ្ច្រាសទិសដៅចរាចរណ៍​មកបុកម៉ូតូពេញទំហឹង។

ហេតុការណ៍​នេះ​ បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើលកាលវេលាម៉ោង៤និង២០នាទីទៀបភ្លឺ ថ្ងៃទី២ ខែសីហា ឆ្នាំ២០១៧ ស្ថិត​នៅ​តាមបណ្តោយផ្លូវវេងស្រេងខាងលិចផ្សារឯករាជ្យ ១ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបាន​ឲ្យ​ដឹងថា នៅមុនពេលកើតហេតុគេឃើញ ជិះម៉ូតូម៉ាក​ហុង​ដា​សេរី​២០០៨ពណ៌ខ្មៅពាក់ស្លាកលេខ ព្រៃវែង1C,8562ធ្វើដំណើតាមបណ្តោយផ្លូវវេងស្រេង ក្នុងទិសដៅពីលិចទៅកើត។លុះមកដល់ចំណុចកើតហេតុស្រាប់តែមាន​រថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយពណ៌សពាក់ស្លាកលេខ ក6607ភព3​ បើកបរដោយបុរសម្នាក់​ធ្វើ​ដំណើរ​ បញ្ច្រាស​ទិស​ក្នុងទិសដៅពីកើតទៅលិចយ៉ាងលឿនដោយម៉ូតូរងគ្រោះមិនដឹងគេចទៅណា ក៏​បុកម៉ូតូរងគ្រោះខាងលើពេញទំហឹងបណ្តាលឲ្យម៉ូតូជនរងគ្រោះខ្ទាតទៅលើឃឿន​ទ្រូងផ្លូវ បណ្តាលឲ្យ​រង​របួស​ធ្ងន់​ ភ្លាមនោះ​អ្នក​បើក​រថយន្តបង្កខាងលើបានរត់គេចខ្លួនបាត់ស្រមោល​បន្សស់​ទុក​រថយន្ត​ចោល​នៅ​កន្លែង​កើត​ហេតុ​។

ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះភ្លាមៗបន្ទាប់មកមានតំណាងភាគីរថយន្តបង្កមកដោះស្រាយហើយបានសងចំនួន៤៥០ដុល្លារដើម្បី​បញ្ចប់​រឿង​នូវ​នឹង​កន្លែង​៕​ សុខាសែនជ័យ


ចែករំលែក៖