ព័ត៌មានទាន់ហេតុការណ៍៖

បុរសមានសតិមិនប្រក្រតី និងញៀនថ្នាំ អារកសម្លាប់ខ្លួននៅខណ្ឌមានជ័យ

ចែករំលែក៖

ភ្នំពេញ៖ ការភ្ញាក់​ផ្អើល​មួយ​បាន​កើត​ឡើង​ដល់​ប្រជា​ពលរដ្ឋ​ និង​សមត្ថកិច្ច​មូល​ដ្ឋាន​ខណ្ឌ​មាន​ជ័យ ខណៈ​ដែរ​មាន​ករណី​អារ.ក​ខ្លួន​ឯង​មួយ បាន​​កើត​​ឡើង​​ នៅ​ចំណុច​លើផ្ទះ​គ្មាន​លេខ​ដែល​គេ​ទុក​ចោល​ក្នុង​ដីឡូ​មួយ​កន្លែង ស្ថិត​ក្នុង​ក្រុម​៩ ភូមិ​ព្រែក​ទាល់ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌ​មាន​ជ័យ រាជធានី​ភ្នំពេញ កាល​ពី​វេលា​ម៉ោង​១​និង​២០​នាទី​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​២ ខែ​សីហា ឆ្នាំ​២០១៧​ ។

សមត្ថកិច្ចឲ្យថា ជន​រងគ្រោះ​ដែល​ស្លាប់​​មាន​ឈ្មោះ ប៉ែន រ៉ាជូ អាយុ​២៦​ឆ្នាំ មុខ​របរ​មិន​ពិត​ប្រាកដ ស្នាក់​នៅ​ផ្ទះ​លេខ​៥៣១ ផ្លូវ​លំ ភូមិ​ព្រែក​ទាល់ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌ​មាន​ជ័យ ។

បើ​តាម​ប្រភព​ព័ត៌មាន​សមត្ថកិច្ច​មូល​ដ្ឋាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ មាន​ស្ត្រី​ម្នាក់​ដោយ​មិន​បាន​ស្គាល់​អត្ត​សញ្ញាណ បាន​ទៅ​រក​មិត្ត​ភក្រ័​របស់​ជន​រងគ្រោះ​ដើម្បី​ទា​រ​លុយ ខណៈ​ទៅ​ដល់​លើ​ផ្ទះ​ដែល​ជា​កន្លែង​កើត​ហេតុ ក៏​ស្រាប់​តែ​ប្រទះ​ឃើញ​បុរស​រងគ្រោះ​ខាង​លើ​ដេក​ស្លាប់​ក្នុង​ថ្លុក​ឈាម ដោយ​មាន​ស្នាម​អារ.ក ។ ហើយ​ភ្លាម​ៗ​នោះ ស្ត្រី​ម្នាក់​ដែល​បាន​ទៅ​ដល់​កន្លែង​កើត​ហេតុ ក៏​បាន​រត់​ទៅ​ប្រាប់​ប្រជា​ការពារ​​ភូមិ​ក្នុង​មូល​ដ្ឋាន ហើយ​ប្រជា​ការពារ​ភូមិ​ក៏​បាន​រាយ​ការណ៍​ជូន​ទៅ​សមត្ថកិច្ច​មូល​ដ្ឋាន​បន្ត ដើម្បី​ឲ្យ​ចុះ​មក​ពិនិត្យ​ក្នុង​ករណី​ខាង​លើ​នេះ ។

ក្រោយ​ពេល​ធ្វើ​កោសល្យ​វិច្ឆ័យ​រួច​សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹង​ថា ករណី​ខាង​លើនេះ​ជា​ករណី​ធ្វើ​អត្ដ​ឃាត​ដោយ​ខ្លួន​ឯង ។ តែ​បើ​តាម​ប្រភព​ព័ត៌មាន​ពី​ប្រជា​ពលរដ្ឋ​ដែល​រស់​នៅ​ក្បែ​កន្លែង​កើត​បាន​ប្រាប់​ឲ្យ​ដឹង​ថា បុរ​ស​រងគ្រោះ​ខាង​លើ​គឺ​មាន​សតិ​មិន​ល្អជា​មនុស្ស​ញៀន​ថ្នាំ និងធ្លាប់​ចូល​មណ្ឌល​កែ​ប្រែ​ពី​មុន​ផង​ដែរ រួម​ទាំង​មាន​ឪពុក​ម្ដាយ បង​ប្អូន រស់​នៅ​ក្នុង​ភូមិ​កើត​ហេតុ​ខាង​លើ​ទៀត​ផង ដោយ​ឡែក​សាក​សព​ត្រូវ​ក្រុម​គ្រួសារ​យកទៅធ្វើ​បុណ្យតាមប្រពៃណី ៕ ហេង សូរិយា


ចែករំលែក៖