ស្ថានទូតអាមេរិកនៅរាជធានីភ្នំពេញមានសេចក្តីរីករាយសូមជំរាបដល់ផ្នែកសារព័ត៌មានថា អ្នកជិះស្គីលើបន្ទះក្តាដំបូងរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ឈ្មោះ Neftalie Williamsនឹងមកធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជា ពីថ្ងៃទី ២ ដល់ថ្ងៃទី ៦ ខែសីហានេះ។ នៅពេលនេះ លោកNeftalie Williams កំពុងសិក្សាយកសញ្ញាប័ត្របណ្ឌិត នៅសាកលវិទ្យាល័យ Waikato នៃប្រទេសណូវែលសេឡង់ ។
កម្មវិធីបេសកជនកីឡានេះមានបំណងលើកកំពស់ការយល់គ្នារវាងសហរដ្ឋអាមេរិក និងប្រទេសកម្ពុជា ដោយផ្សារភ្ជាប់យុវជនកម្ពុជា តាមរយៈការបង្ហាត់បង្ហាញការជិះស្គីលើក្តាបន្ទះ នៅតាមអង្គការមិនមែនរដ្ឋាភិបាល វិទ្យាល័យ និងសាកលវិទ្យាល័យនានា។ កម្មវិធីនេះថែមទាំងអបអរការដាក់បញ្ចូលការជិះស្គីលើបន្ទះក្តាជាកីឡាអូឡាំពិកជាផ្លូវការ ដោយចាប់ផ្តើមនៅក្នុងកីឡាអូឡាំពិករដូវក្តៅ ឆ្នាំ ២០២០ និងអបអរការប្រកួតជ្រើស រើសជើងឯកជិះស្គីលើបន្ទះក្តានៅអាស៊ីអាគ្នេយ៍ នៅក្នុងពេលខាងមុខនេះ។ ក្រៅពីនេះទៀត កម្មវិធីនេះមានបំណងគាំទ្រដល់ការខិតខំរបស់រដ្ឋាភិបាលកម្ពុជា នៅក្នុងការអភិវឌ្ឍកីឡាយុវជន។
កម្មវិធីដូចខាងក្រោមនេះបើកអោយអ្នកសារព័ត៌មានចូលយកព័ត៌មាន។
ថ្ងៃព្រហស្បតិ៍ ទី ៣ សីហា
• ម៉ោង ៩ ព្រឹក ជួបជាមួយអគ្គនាយកកីឡា នៃក្រសួងអប់រំ យុវជន និងកីឡា (បន្ទប់ប្រជុំ ក)។
• ម៉ោង ១០ ព្រឹក សំណេះសំណាលជាមួយសិស្ស និស្សិតស្តីពីវប្បធម៌ជិះក្តាស្គី ការជិះក្តាស្គីការទូត និងតួនាទីនៃការជិះក្តាស្គីនៅក្នុងការជំរុញការសិក្សាអប់រំ។ បណ្ណាល័យរបស់ស្ថានទូតអាមេរិក នៅសាកលវិទ្យាល័យបញ្ញាសាស្រ្តនៃកម្ពុជា។
ថ្ងៃសៅរ៍ ទី ៥ សីហា
ពីម៉ោង៩ ដល់ម៉ោង ១១ ព្រឹក៖ កម្មវិធីសំដែរជូនសាធារណជននៅខាងមុខតារាងបាល់បោះក្នុងស្តាតអូឡាំពិក។ បេសកជនជិះក្តាស្គី រួមជាមួយនឹងជនជាតិខ្មែរខ្លះដែលជិះក្តាស្គី និយាយទៅកាន់សាធារណជនអំពីការស្រឡាញ់ចំពោះកីឡានេះ ហើយគាត់ជិះក្តាស្គីអោយមើល។ អ្នកចូលរួមដែលមានការចាប់អារម្មណ៍អាចជិះក្តាស្គីសាកល្បងបាន។ ក្តាស្គីនិងគ្រឿងប្រដាប់ការពារនឹងមានផុ្តល់អោយ។ សាធារណជនដែលចង់ចូលរួម ត្រូវចុះឈ្មោះជាមួយស្ថានទូតអាមេរិក ដោយផ្ញើអ៊ីម៉េលមក PASPhnomPenh@state.gov។ កន្លែងមានកំណត់។
អ្នកសារព័ត៌មានដែលចង់យកព័ត៌មាននៅក្នុងព្រឹត្តិការណ៍ទាំងនេះ ត្រូវចុះឈ្មោះជាមួយផ្នែកកិច្ចការសាធារណៈរបស់ស្ថានទូតអាមេរិក តាមទូរស័ព្ទលេខ ០២៣ ៧២៨ ២៥៨ ឬ អ៊ីម៉េលមក ChreaV@state.gov៕