ព័ត៌មានទាន់ហេតុការណ៍៖

ឱពុកមាចាញ់ក្តីដេកននៀលលើដីស៊ូស្លាប់មិនព្រមចាកចេញខណ:អាជ្ញារសាលាដឹកនាំកម្លាំងចម្រុះចុះអនុវត្តសាលក្រមរបស់តុលាការកំពូល ជាលើកទី២

ចែករំលែក៖

ខេត្តកណ្តាល:បន្ទាប់ពីមានការតវ៉ាស្រែកថាអយុត្តិធម៌ណាស់ៗ និងព្រួតគ្នាគប់ដុំថ្មទៅលើមន្ត្រីអាជ្ញារសាលា សមត្ថកិច្ចចម្រុះនិងក្រុមកម្មករ ការអនុវត្តសាលក្រមតុលាការកំពូលជាលើកទី២ ហើយត្រូវបរាជ័យនៅវេលាម៉ោងប្រមាណ០៥ល្ងាចថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៧ ខណៈដែលការរុះរើជិតរួចរាល់ទៅហើយនោះ ក៏ត្រូវប្រជាពលរដ្ឋព្រួតគ្នាស្រែកតវ៉ាថាអយុត្តិធម៌ៗ ហើយនាំគ្នាគប់ដុំថ្មទៅលើក្រុមកម្មករដែលរុះផ្ទះ ទើបធ្វើឱ្យមន្ត្រីអាជ្ញារសាលានិងសមត្ថកិច្ចសម្រេចចិត្តដកថយ។

កម្លាំងចម្រុះចុះអនុវត្តសាលក្រមរបស់តុលាការកំពូលរុះរើផ្ទះដើម្បីយកដីអោយភាគីឈ្នះក្តីធ្វើឡើងកាលពីវេលាម៉ោង១៤និង០០នាទីថ្ងែទី០៣ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

លោក ហែម ហៃ ហៅអាំ ហៃ អាយុ៦៤ឆ្នាំ រស់នៅផ្ទះខាងលើដែលជាភាគីចាញ់ក្តីបានស្រែកថា លោកសុខចិត្តស្លាប់មិនព្រ មចាកចេញពីលំនៅដ្ឋានដែលធ្លាប់រស់អស់រយៈពេល២៥ឆ្នាំមកហើយជាដាច់ខាត។

លោកបានបន្តថា កាលពីឆ្នាំ១៩៩២ បន្ទាប់ពីធ្វើមាតុភូមិនិវត្តន៍វិញ ដោយបានរស់នៅមើលថែបង ស្រីឈ្មោះ អាំ វ៉ាន រហូត ហើយបងស្រីក៏បានបែងចែកចំណែកដីមកឱ្យរូបលោក និងក្មួយស្រី២នាក់ទៀត គឺឈ្មោះ អាំ សុខ និង អាំ ចំរើន ស្មើៗគ្នា ក្នុងនោះដោយបានចែកដី អាំ សុ ខ នៅខាងក្រោយ។ ប៉ុន្តែ ក្រោយពីបងស្រីស្លាប់ ស្រាប់តែក្មួយទាំង២បានដាក់ពាក្យបណ្តឹង ទាមទារយកដីពីលោក ហើយដោយសារតែក្មួយទាំង២ មានបងប្រុសរបស់គេឈ្មោះ អ៊ូច សុភី ហៅ អាំ ស្រស់ មានប្រាក់នៅពីក្រោយ ក៏ត្រូវបានតុលាការតាំងពីសាលាដំបូងរហូតដ ល់កំពូលកាត់ឱ្យក្មួយឈ្នះរហូត។ លោកបានបន្ថែមថា កាលពីថ្ងៃទី០៥ មិថុនា ២០១៤ តុ លការកំពូលបានសម្រេចបែងចែកដីដែលមានទំហំ២៥១ម៉ែត្រការ៉េនេះ ជា៣ចំណែកស្មើគ្នាមកឱ្យរូបលោកនិងក្មួយស្រីទាំង២ ប៉ុន្តែ ត្រូវអាជ្ញាសាលានៃសាលាដំបូងខេត្តកណ្តាល បាន ចុះមកបំរុងរុះរើម្តងហើយកាលពីឆ្នាំទៅ ប៉ុន្តែ ត្រូវប្រជាពលរដ្ឋជួយតវ៉ាក៏ដកថយទៅវិញលុះ ល្ងាចថ្ងៃទី៣ សីហា ស្រាប់តែចុះករុះរើទៀតដោយមិនបានជូនដំណឹងបន្តិចឡើយ ហើយលោកមិនព្រមទៅណានោះទេ គឺសុខចិត្តស្លាប់។

ចំណែកឯ លោក អ៊ូច សុភី ហៅ អាំ ស្រស់ ដែលតំណាងឱ្យប្អូនស្រីទាំង២ដែល បា ននិយាយថា តាមពិតដីរបស់លោក ហែម ហៃ នៅខាងក្រោយទេ ហើយដីដែលគាត់កំពុងរ ស់សព្វថ្ងៃនេះ ជារបស់ប្អូនស្រីរបស់លោកឈ្មោះ អាំ សុខ ដែលម្តាយធំបានចែកឱ្យកាលពីគាត់នៅរស់។ ហើយពូ ហែម ហៃ ទេដែលជាអ្នកប្តឹងទាមទារ ក្រោយម្តាយធំស្លាប់ ក្នុងបំណ ងយកដីនោះគ្រប់គ្រង ប៉ុន្តែ ត្រូវបានតុលាការបែងចែកដីនោះជា៣ស្មើគ្នា ហើយដោយសារតែ ពូ ហែម ហៃ មិនយល់ព្រមទើបបានជាតុលាការសម្រេចរុះរើដើម្បីយកដីបែងចែកគ្នា។

លោក ហេង ប៊ុនឡុង មន្ត្រីអាជ្ញារសាលាដែលដឹកនាំកម្លាំងចុះមកអនុវត្តសាលដិកានេះ បាននិយាយថា លោកមកនេះ គឺចុះមកអនុវត្តតាមសាលដិការបស់តុលាការកំពូល រឿ ងអ្វីទៀតលោកមិនដឹងនោះទេ។

លោក ខៀវ សុផល មេធាវីការពារក្តីឱ្យលោក ហែម ហៃ ប្រាប់ថា តាមពិតលោកទើ បតែទទួលការពារក្តីឱ្យកូនក្តីនេះ បន្ទាប់ពីកូនក្តីរបស់លោកដាក់ពាក្យបណ្តឹងសុំឱ្យតុលាការកំពូលសើរើក្តីឡើងវិញ៕ស្អាងជ័យ


ចែករំលែក៖