ព័ត៌មានទាន់ហេតុការណ៍៖

បុរស២នាក់​ក្លែងភេទជាព្រះសង្ឃដើរបិណ្ឌបាតបោកប្រាស់ប្រជាពលរដ្ឋ សមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ខេត្តសៀមរាប៖ បុរសម្នាក់ ​និង​អ្នក​រត់​ម៉ូតូឌុប​ម្នាក់​ បាន​ក្លែងជាសង្ឃដើរ​បិណ្ឌ​បាត យក​ប្រាក់​ពី​ពលរដ្ឋ​ជាច្រើន​ដង​ក្រោយពីប្រជាពលរដ្ឋសង្ស័យសុំ​ឆែក​មើល​ឃើញ​​ព្រះ​ឆាយាលក្ខណ៍​ ដឹងថា ជាសង្ឍក្លែងក្លាយ ក៏​នាំគ្នា​ឃាត់ខ្លួន រួចប្រគល់ឱ្យ​សមត្ថកិច្ច​ចាត់ការទៅតាមផ្លូវច្បាប់ កាលពីថ្ងៃទី​១ ​ខែសីហា ​ឆ្នាំ​២០១៧ ស្ថិត​នៅចំណុចតាមផ្លូវ ខណៈកំពុងដើរបិណ្ឌបាត ក្នុងភូមិ​ខ្នារ ​សង្កាត់​ជ្រាវ​ ក្រុងសៀមរាប ខេត្ត​សៀមរាប។

លោក​វរសេនីយ៍ត្រី នួន សក្តិ​ចំរើន​រិ​ទ្ធ អធិការរង​នគរបាល​ព្រហ្មទណ្ឌ​ក្រុង​សៀមរាប​បាន​ឱ្យដឹងនៅព្រឹកថ្ងៃទី៣ ខែសីហា​ថា ​ ជនសង្ស័យបានធ្វើសកម្មភាព ដើរ​បិណ្ឌ​បាត្រ យក​ប្រាក់​ពី​ បងប្អូនប្រជាពលរដ្ឋ​ ឈ្មោះ​ថៃ ថន ជា​អ្នកបើក​ម៉ូតូ​និង ​បក្ខពួក​ឈ្មោះ ​ភា​ង សា​ឯម (​ក្លែងខ្លួន​ធ្វើ​ព្រះ​សង្ឃ​)​បាន​នាំ​គ្នា​មក​ផ្ទះ​លោកយាយឈ្មោះ​ គួច សារី ភេទស្រី អាយុ៧១​ឆ្នាំនិងលោកតា ម៉ែន ផល អាយុ៧៣ឆ្នាំ ​រស់នៅ​ភូមិ​ខ្នារ សង្កាត់ជ្រាវ​ ដើម្បី​មក​បិណ្ឌ​បាត្រ​ប្រាក់​ចំនួន​៣០០០០០​រៀល​ ខ​ណៈ​នោះ​ឈ្មោះ​ ហូរ ហាវ ក៏បាន ​មកដល់ផ្ទះ ម្តាយ ឪពុក ក្មេក ​ហើយក៏​សុំ​មើល​ឆាយា​ល័​ក្ខ ខណៈពេល​នោះជនសង្ស័យ​ឈ្មោះ ​ភា​ង សា​ឯម រួមទាំងបក្ខពួកបាន​រត់គេចខ្លួនភ្លាមៗ​តែ​ម្តង តែត្រូវប្រជាពលរដ្នតាមចាប់ប្រគល់អោយសមត្ថកិច្ច រហូតមកដល់ថ្ងៃទី៣ សីហានេះ ត្រូវបាន​ព្រះសង្ឃ​ត្រូវ​បាន​ចៅអធិការ​វត្ត​ព្រិ​ន្ទ​និមន្ត​មក​ពិនិត្យ ​និង​ធ្វើការ បកស្បង ចេញ ដើម្បីប្រគល់ឱ្យសមត្ថកិច្ចចាត់ការបន្ត។

បច្ចុប្បន្ន​ជនសង្ស័យទាំង២នាក់ និងវត្ថុតាងម៉ូតូ ត្រូវបានកម្លាំងគរបាល​ក្រុង​សៀមរាប​ កំពុង​រៀបចំ​សំណុំ​រឿង ​​បញ្ជូន​ ទៅ​តុលាការនៅថ្ងៃទី៣នេះដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​៕ ប៊ុន រិទ្ធី


ចែករំលែក៖