ព័ត៌មានទាន់ហេតុការណ៍៖

លោកអភិបាលរងខណ្ឌមានជ័យចុះជួបសំណេះសំណាលជាមួយពលរដ្ឋ និងសមាជិកបក្សនៅស្ទឹងមានជ័យ

ចែករំលែក៖

ភ្នំពេញ៖ នៅល្ងាចម៉ោង ៥និង០៥នាទី ថ្ងៃទី ០៣ ខែ សីហា ឆ្នាំ ២០១៧ លោក ឌី រត្ន័ខេមរុណ អភិបាល រងខណ្ឌមានជ័យ និង ជាសមាជិក អចិន្ត្រៃយ៌បក្សខណ្ឌមានជ័យ និង លោក អ៊ុំ ហឿង ចៅសង្កាត់រងទី២ និង ជាប្រធានគណះបក្ស សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ បានអញ្ជើញ ចូលរួមពិធីសំណេះ សំ ណាល និង សួរសុខទុក្ខ ក៌ដូចជាការ កោតសសើរ ដល់លោក ប្រធានភូមិ អនុភូមិ ប្រធានក្រុមបក្ស ចំនួន ៦ភូមិ សរុប១៨ នាក់ ក្នុង សង្កាត់ស្ទឹង មានជ័យទី៣ ខណ្ឌមានជ័យ ដែរកន្លងមកបានយកចិត្តទុកដាក់បំរើប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ក៌ដូចជាចុះដល់ខ្នងផ្ទះបងប្អូនប្រជាពលរដ្ឋនៅសេវាចាំបាច់ជាប្រចាំថ្ងៃ រហូត ដល់មានការពេញចិត្ត និងមានភាពជឿជាក់មកលើគណះបក្សប្រជាជនទើបអាច ទទួលបានជោគជ័យលើការសំរេចចិត្តក្នុងការបោះឆ្នោតជូនគណបក្សប្រជាជន ដែលទទួលបានជ័យជំនះ និង មានការគាំទ្រ និង កើនឡើងសំឡេងយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងរយះកាលបោះឆ្នោតកន្លងមកនា ថ្ងៃ ០៤ ខែ មិថុនា ឆ្នាំ ២០១៧ ។

ក្នុងនោះដែរ លោក ឌី រត្ន័ខេមរុណ អភិបាលរងខណ្ឌមានជ័យ បានផ្តល់សម្ភារជាគ្រឿងបរិភោគ និង ឩបភោគ រួមទាំង ថវិកា សំរាប់ការលើកទឹកចិត្តជូនដល់សមាជិកបក្សប្រធានភូមិ អនុភូមិ ប្រធានក្រុមបក្ស ក្នុងមួយគ្រួសារ មានដូចជា : អង្ករ១បាវ ស្មើនិង ៣០គីឡូ , មី ១កេស , ទឹកសុទ្ធ ១យ៉ួរ , ទឹកត្រី ១យ៉ួ , ទឹកស៊ីវអ៊ីវ ១ យ៉ួរ និងថវិការ ២០០០០រៀល សរុប ១៨ គ្រួសារ ស្មើថវិកា ៣៦០,០០០រៀលផងដែរ។

បន្ទាប់មក លោក ឌី រត្ន័ខេមរុណ ក៏បាន ឩបត្ថម្ភដល់ លោក អ៊ុំ ហឿង ប្រធានគណះបក្សសង្កាត់ស្ទឹងមាន ជ័យទី៣ នូវថវិកាចំនួន១០០០០០ រៀល (១០ម៉ឺន) ដើម្បីដោះស្រាយក្នុងបន្ទុក គណបក្សសង្កាត់ស្ទឹងមាន ជ័យទី ៣ ផងដែរ ។ជាមួយគ្នានេះដែរ លោក ឌី រត្ន័ខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានស្នើអោយ លោក លោកស្រី ប្រធានភូមិ អនុភូមិ ប្រធានក្រុមបក្ស សង្កាត់ស្ទឹងមានជ័យទី៣ ខិតខំបន្តចុះផ្ទាល់ ដល់លំនៅដ្ឋានបងប្អូនប្រជាពលរដ្ឋ ដើម្បីដឹងច្បាស់ពីជីវភាពរស់នៅក្នុងភាពលំបាកដែលតំរូវអោយអាជ្ញាធរយើងខិតខំបំរើនូវរាល់សេវាសំណូមពរ និង សេវាតំរូវការជាចាំបាច់ដែលប្រជាពលរដ្ឋចង់បានជាប្រចាំថ្ងៃ ហើយត្រូវធ្វើយ៉ាងណា រក្សាសន្តិភាព ព្រមទាំងការអភិវឌ្ឍន៌អោយបានគង់វង្ស ដែលបំរើអោយផ្នែកមនុស្សធម៌អោយកាន់តែល្អប្រសើរ ក្រោមការដឹកនាំប្រកបដោយបញ្ញាញ្ញាណឈ្លាសវ៉ៃ របស់សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ។

ជាចុងក្រោយ លោក ឌី រ័ត្នខេមរុណ បានបន្ថែមថា មន្រ្តីមូលដ្ឋាន រួមទាំង សមាជិក សមាជិកា គណបក្ស បើស្រឡាញ់គណបក្សប្រជាជនត្រូវតែមានឥរិយាបទមួយច្បាស់ លាស់ ជាមួយគណបក្ស ។ ពីព្រោះមន្រ្តីទាំងអស់សុទ្ធតែទទួលប្រាក់ខែរដ្ឋ ហេីយត្រូវដឹងថា រដ្ឋាភិបាលស្រប ច្បាប់ជាអ្នកបង្កេីតគណបក្សប្រជាជន ចឹង មន្រ្តីមូលដ្ឋានសមាជិក សមាជិការបស់គណបក្សប្រជាជន ត្រូវតែមានភាពស្មោះត្រង់ សាមគ្គី ភាពផ្ទៃក្នុង រក្សានូវសន្តិភាព ជូនថ្នាក់ដឹកនាំគណបក្ស ក៏ដូចរាជរដ្ឋាភិបាលយេីងសព្វថ្ងៃដែលខិតខំកសាង និង បង្កេីតគណបក្សតាំងពីបាតដៃទទេ រហូតដល់សព្វថ្ងៃនេះ ។

ពេលវេលាបានបញ្ចប់នៅម៉ោង ៦និង៣៥នាទីល្ងាច នាថ្ងៃខែឆ្នាំដដែល ប្រកបដោយ ភាពស្និទ្ធស្នាល និង ក្តីរីករាយបំផុត ៕ តាឡឹម


ចែករំលែក៖