ព័ត៌មានទាន់ហេតុការណ៍៖

ជាងផ្ទះរអើលជើងធ្លាក់ពីដំបូលចុះដីបោកក្បាលនឹងឈើស្លាប់

ចែករំលែក៖

ខេត្តរតនគិរី៖ ជាងសាងសង់ផ្ទះម្នាក់ឡើងប្រក់ដំបូល មិនប្រយ័ត្នរអឹលជើងធ្លាក់មកដីបោកក្បាលចំឈើបណ្តាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែង ។

ហេតុការនេះបានកើតឡើងនៅវេលាម៉ោង១៥និង៤០នាទី ថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅភូមិ២ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី។

លោកពុធ សាវី អធិការរងទទួលបន្ទុកសណ្តាប់ធ្នាប់សារធារណៈបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ច្រឹប ឆេង ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរមានស្រុកកំណើតស្រុកត្រាំកក់ ខេត្តតាកែវ។

លោកបានឱ្យដឹងបន្តទៀតថា លំនៅឋានខាងលើបានសាងសង់រយៈពេលជាងមួយឆ្នាំមកហើយ ប៉ុន្តែមិនទាន់ហើយរួចរាល់នៅឡើយ។

ជនរងគ្រោះត្រូវជាសាច់ញាតិម្ចាស់ផ្ទះ រស់នៅឯខេត្តតាកែវ ហើយម្ចាស់ផ្ទះបានហៅគាត់មកឱ្យជួយធ្វើផ្ទះបង្ហើយ តែអកុសលជនរងគ្រោះបានឡើងទៅជួសជុលដំបូល ក៏រអឹលជើងផ្ងារក្រោយធ្លាក់កម្ពស់៧ម៉ែត្រមកលើដីបោកក្បាលត្រូវចំឈើស្លាប់តែម្តង។

ក្រោយពីកើតហេតុ កម្លាំងនគបាលអធិការស្រុកកូនមុំបានចុះទៅពិនិត្យ និងបានប្រគល់សាកសពឱ្យសាច់ញាតិ និងក្រុមគ្រួសារដឹកតាមរថយន្តទៅធ្វើបុណ្យតាមប្រពៃណីយ៏នៅឯស្រុកកំណើត ៕ សាយប៉ុច


ចែករំលែក៖