ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចចាប់ជនសង្ស័យ៣នាក់និងវត្ថុតាង ពីបទ ជួញដូរ និង ប្រើប្រាស់គ្រឿងញៀន

ចែករំលែក៖

ខេត្តសៀមរាប៖ កំលាំងការិយាល័យប្រឆាំងគ្រឿងញៀនសហការណ៍ជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់គោកចក និង ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្វាយដង្គំ ចុះបង្ក្រាបករណីរក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ហេតុការណ៍នេះបានធ្វើឡើងនៅវេលាម៉ោង០៩និង៣០នាទី ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧  ស្ថិតនៅក្នុងបន្ទប់ជួលភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប។

តាមប្រភពពត័មានពីកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្តបានប្រាប់ថា ជនសង្ស័យទាំង០៣នាក់មាន៖ ទី០១/ ឈ្មោះ ឌឿ វីរៈរឺឌឿ រស្មី ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរគ្មាន ទីលំនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប ឃាត់ខ្លួនពីបទរក្សាទុក និង ជួញដូរ ហើយមានសារធាតុញៀនក្នុងខ្លួន,ទី០២/ឈ្មោះ ទូច សុធីណា ហៅស៊ុយ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរគ្មាន ទីលំនៅភូមិទក្សិណត្បូង សង្កាត់គោកចក ក្រុង/ខេត្តសៀមរាប ឃាត់ខ្លួនពីបទសំរួល និង មានសារធាតុ ញៀនក្នុងខ្លួន,និង ទី០៣/ឈ្មោះ ទូច ម៉ាណាភេទប្រុស អាយុ២៩ឆ្នាំ មុខរបរសន្តិសុខឯកជន ទីលំនៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប ឃាត់ខ្លួនពីបទចាត់ចែង និង មានសារធាតុញៀនក្នុងខ្លួន។

​បន្ទាប់ពីកម្លាំងជំនាញបាន​ធ្វើឃាត់ខ្លួន រួម​ទាំងដកហូតបានវត្ថុតាងរួមមាន៖ម្សៅមេតំហ្វេតាមីនប្រភេទម៉ាទឹកកកចំនួន០៧កញ្ចប់ស្មើ នឹង ទំងន់៤,៧ក្រាម ទាំងសំបក, ទូរស័ព្ទដៃចំនួន ០២គ្រឿង, ឧបករណ៍ប្រើប្រាស់ថ្នាំញៀន និង សំភារៈវេចខ្ចប់ថ្នាំញៀនមួយចំនួន និង ម៉ូតូចំនួន០១គ្រឿង ។

បច្ចុប្បន្ន ជនសង្ស័យ ទាំង៣នាក់ និង វត្ថុតាង កម្លាំងការិយាល័យប្រឆាំងគ្រឿង​ញៀន​ខេត្ត បានរៀបចំកសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងខេត្តសៀមរាប នៅថ្ងៃទី០៤ ខែ សីហា ឆ្នាំ២០១៧នេះ ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ៕ប៊ុន រិទ្ធី


ចែករំលែក៖