ព័ត៌មានទាន់ហេតុការណ៍៖

លោកសាយ សំណាល់បន្តជួបសំណេះ សំណាលជាមួយបងប្អូនអាជីវករផ្សារអូររាំងឪ ក្នុងគោលបំណងទទួលយកសំណូមពរថ្មី

ចែករំលែក៖

ខេត្តកំពងចាម៖ បន្ទាប់ពីលោកសាយ សំណាល់ប្រធានគណៈពង្រឹងស្រុកអូរាំងឪបានចុះជួបសំណេះសំណាលនិងសួរសុខទុកប្រជាពលរដ្ធនៅក្នុងកម្មវិធីមនុស្សធម៌តាមរយះការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ធរបស់សហគមន៍សរវាសុខាភិបាលភូមិខ្ញុំដែលដឹកនាំដោយលោកហ៊ឺ ប៊ុនហៃសហការជាមួយសមាគមន៍បេសកកម្មមនុស្សធម៌នៅកម្ពុជារួចមក លោកក៍បានបន្តជួបសំណេះសំណាលជាមួយបងប្អូនអាជីវករផ្សារអូររាំងឪ ក្នុងគោលបំណងទទួលយកសំណូមពរថ្មីៗទៀតរបស់បងប្អូនដើម្បីធ្វើឱ្យស្ថានភាពកាន់តែប្រសើរឡើង។

ក្នុងបរិយាកាសរីករាយនៃការសំណេះសំណាល បងប្អូនអាជីវករបានលើកឡើងពីបញ្ហានៃការគ្រប់គ្រងសំរាម អនាម័យ ភាស៊ី និងតម្លៃទឹក-ភ្លើងដែលពួកគាត់ចង់ឱ្យដោះស្រាយបន្ថែមទៀត៕ ស​សម


ចែករំលែក៖