ព័ត៌មានទាន់ហេតុការណ៍៖

រកឃើញសពនារី១៨ឆ្នាំបាត់ខ្លួននោះហើយ សមត្ថកិច្ចសង្ស័យករណីរំលោភហើយសម្លាប់សង្កត់ពន្លិចទឹកស្រែ

ចែករំលែក៖

ខេត្តស្វាយរៀង៖ សមត្ថកិច្ចបានរកឃើញសាកសពក្មេងស្រីម្នាក់ដែលបានបាត់ខ្លួននោះហើយ ដោយសង្ស័យជនរងគ្រោះត្រូវឃាតករំលោភរួចសម្លាប់ និងយកសាកសពទៅសង្កត់ពន្លិចក្នុងទឹកស្រែ។

សេចក្តីរាយការណ៍បានឲ្យដឹងថា ព័ត៌មានជាបឋម ពីសមត្ថកិច្ចគឺបានរកឃើញសាកសពក្មេងស្រីម្នាក់ ដែលស្រស់ស្អាតហើយបាត់ខ្លួនអស់រយៈពេល៣ថ្ងៃ អំឡុងពេល ជិះរថយន្តឈ្នួលពីបេនរថយន្តអូឡាំពិក រាជធានីភ្នំពេញ ទៅដល់ផ្សារជីភូ ខេត្តស្វាយរៀង ហើយបានទូរស័ព្ទប្រាប់ម្ដាយ បន្ទាប់មកក៏បាត់ដំណឹងសូន្យឈឹងនោះ ។

សេចក្តីរាយការណ៍បន្តថា រហូតមកដល់វេលាម៉ោងជាង៣រសៀល ថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៧ សមត្ថកិច្ចស្រាប់តែប្រទះឃើញជនរងគ្រោះស្លាប់នៅក្នុងទឹក កែងស្រែរបស់ប្រជាពលរដ្ឋ ក្នុងភូមិ តាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

សមត្ថកិច្ចនគរបាលក្រុងបាវិតបានឲ្យដឹងថា បើតាមការអះអាងរបស់ម្ដាយក្មេងស្រីរងគ្រោះថា ពិតជាកូនស្រីរបស់គាត់ពិតមែន ដែលមានឈ្មោះ សុវណ្ណ សុម៉ាលីន អាយុ១៨ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូ មានស្រុកកំណើតខេត្តត្បូងឃ្មុំ។

បន្ទាប់ពីនគរបាលជំនាញពិនិត្យសាកសព ជាបឋមសមត្ថកិច្ចសង្ស័យថា ជនរងគ្រោះត្រូវជនសង្ស័យរំលោភហើយសម្លាប់ រួចសង្កត់ពន្លិចក្នុងទឹកកែងស្រែ៕ យឹម សុថាន


ចែករំលែក៖