ព័ត៌មានទាន់ហេតុការណ៍៖

ស្រ្ដីម្នាក់កំពុងជិះកង់ត្រូវម៉ូតូបុកពីក្រោយដួលហើយរថយន្ដកិច​បន្ថែមទៀត បណ្ដាលស្លាប់នៅកន្លែងកើតហេតុ

ចែករំលែក៖

ខេត្តកំពង់ធំ៖ ​កាលពីវេលាម៉ោង០៧ និង០៥នាទព្រលប់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកកង់ខ្ទាតមនុស្សចូលក្រោមរថយន្តកិនស្លាប់នៅកន្លែងកើតហេតុ នៅលើកំណាត់ផ្លូវជាតិលេខ6​ត្រង់ចំណុច ភូមិជីអោក ឃុំបារាយណ៍  ស្រុកបារាយណ៍ ខេត្តកំពង់ធំ​។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា បង្កឡើងដោយម៉ូតូមិនស្គាល់ម៉ាកនិង រថយន្តមិនស្គាល់ម៉ាកបានបើកទៅបុកអ្នកជិះកង់ហើយរថយន្តមកកិនបន្ថែមទៀតរួចបើករត់គេចខ្លូនបាត់ទាំងម៉ូតូ​និងរថយន្ដ​។

ជនរងគ្រោះឈ្មោះ កងឆេងណា ភេទស្រី អាយុ59ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ បណ្ដាលអោយស្លាប់នៅកន្លែងកើតហេតុ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះបន្សល់ទុកមួកសុវតិ្ថភាព១ និងស្បែកជើងម្ខាងនិងកង់តែប៉ុណ្ណោះ​។

ក្រោយកើតហេតុ សមត្ថកិច្ចចុះវាស់វែង  ពិនិត្យសាកសពប្រគល់សាច់ញាតិនិងក្រុមគ្រួសារ យកទៅធ្វើបុណ្យ និងប្រមូលភស្ដុតាង ធ្វើកំណត់ហេតុ  ដើម្បីបើកការស៊េីបអង្កេត រកជនល្មើស​ចូលខ្លួន​មក ដោះស្រាយ ទៅតាមច្បាប់ ៕ ប៊ុន រិទ្ធី


ចែករំលែក៖