ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសជប៉ុន

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៧ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសជប៉ុន ចាប់ពីថ្ងៃទី០៦ ដល់០៩ ខែសីហា ឆ្នាំ២០១៧ តបតាមការអញ្ជើញរបស់រដ្ឋាភិបាលជប៉ុន។

ក្នុងដំណើរទស្សនកិច្ចផ្លូវការនេះ សម្តេចតេជោ ហ៊ុន សែន នឹងចូលរួមនូវកិច្ចប្រជុំ និងជំនួបសំខាន់ៗជាមួយថ្នាក់ដឹកនាំប្រទេសជប៉ុន ដូចជាកិច្ចប្រជុំកំពូលជាមួយ លោក នាយករដ្ឋមន្ត្រីជប៉ុន ស៊ីនហ្សូ អាបេ ការប្រកាសព័ត៌មានរួមគ្នាក្រោយពេលដែលនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួន២ជាជំនួយជប៉ុនផ្តល់មកកម្ពុជារួមមាន៖
១)ហិរញ្ញប្បទានឥតសំណង សំរាប់អនុវត្តគម្រោងធ្វើអោយប្រសើរឡើងវិញការការពារទឹកជំនន់ក្នុងរាជធានីភ្នំពេញ ដំណាក់កាលទី០៤ ដែលមានទឹកប្រាក់សរុប ៣,៩៤៨លានយ៉េន (ប្រមាណជា៣៥លានដុល្លារសហរដ្ឋអាមេរិក)
២)ឥណទានសម្បទានសំរាប់គម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រថ្មីរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុដែលមានទឹកប្រាក់សរុបចំនួន៣២,៥០២ លានយ៉េន (ប្រមាណជា២០៩លានដុល្លារសហរដ្ឋអាមេរិក)។

ក្រៅពីនោះសម្តេចតេជោនាយករដ្ឋមន្ត្រីនឹងជួបជាមួយតំណាងសមាគមមិត្តភាពសភា កម្ពុជា-ជប៉ុន សមាគមមិត្តភាពជប៉ុន-មេគង្គ អង្គការពាណិជ្ជកម្មក្រៅប្រទេសរបស់ជប៉ុន បណ្តារក្រុមហ៊ុនជប៉ុន និងអញ្ជើញថ្លែងសន្ទរថាគន្លឹះក្នុងសិក្ខាសាលាស្តីពីឱកាសវិនិយោគនៅកម្ពុជា ព្រមទាំងអញ្ជើញទស្សនកិច្ចនៅរោងចក្រកែច្នៃកាកសំណល់របស់ជប៉ុនផងដែរ៕

រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ

[fbvideo link=”https://www.facebook.com/hunsencambodia/videos/1417539004961259/” width=”600″ height=”400″ onlyvideo=”1″]


ចែករំលែក៖