ព្រះវិហារ.ថ្ងៃទី០៦ ខែ សីហារ ឆ្នាំ២០១៧ លោក សុំ ស៊ីវុត្ថា នាយផ្នែករដ្ឋបាលព្រៃឈើរវៀងបានដឹកនាំ កំលាំងចុះបង្រ្កាបរថយន្ដដឹកឈើប្រណីតប្រភេទធ្នុងបាន១គ្រឿងបង្កប់អេតចាយពីលើនិងមួយគ្រឿងទៀត ដឹងខ្លួនមុនទំលាក់ឈើចោលរត់គេចបាត់។
លោក ស៊ុំ ស៊ីវត្ថា នាយផ្នែករដ្ឋបាលព្រៃឈើវៀង បានឲដឹងថា.ក្រោយពីទទួលបានដំណឹងពីភ្នាក់ងាររាយការមកថាមានរថយន្ដកូរ៉េពណ៌ស២តោនកន្លះពាក់ស្លាកលេខ កំពង់ចាម3A0576ដឹកអេតចាយពីលើបង្កប់ឈើធ្នុងប្រភេទដុំអិដ្ឋរៀបពីក្រោម លោកបានដាក់កំលាំងឃ្លាំមើល១យប់រហូតព្រឹកថ្ងៃខាងលើ លោកបានឃាត់រថយន្ដនោះជាប់តែម្ដងលើផ្លូវ់ជាតិលេខ៦២នៅចំនុចគីឡូម៉ែតលេខ៦១ត្រង់ភូមិ តួលរំចេក ឃុំរមណីយ៍ ស្រុក រវៀង ខេត្តព្រះវិហារ រួចបានយកមក រក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើរវៀងរងចាំការវាស់វែងឈើនៅលើរថយន្ដ ដោយមានការរាយការបន្ទាន់នៅ់ថ្ងៃដដែលនោះដែលលោក ស៊ុំ ស៊ីវុត្ថា បានដឹកនាំកំលាំងចុះទៅបង្ក្រាប់រថយន្ដធុនត្រា ដឹកឈើធ្នុងប្រភេទដុំអិដ្ឋដូចរថយន្ដខាងលើដែល តែដោយសារដឹងមុនត្រូវបានទំលាក់ឈើទាំងនោះចោលរួចបើករថយន្ដរថគេចបាត់ស្រមោល ហើយឈើធ្នុងដែលពួកគេទំលាក់ចោលនោះត្រូវបានយកមករក្សាទុកនៅផ្នែករវៀងរងចាំការវាស់វែងនៅព្រឹកថ្ងៃទី៧ខែសីហារនេះរួមគ្នាតែម្ដង។
លោកនាយផ្នែកបានបន្តថា.ដោយមានការយកចិត្តទុកដាក់់និងបទបញ្ជាយ៉ាងតឹងរឹងពីលោក អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តព្រះវិហារនិងជាប្រធានគណ:បញ្ជាការឯកភាពខេត្តឲមន្ត្រីអនុវត្តន៍ច្បាប់ធ្វើយ៉ាងណាត្រូវគោរពតួនាទីបំពេញភារកិច្ចឲបានម្ម៉ត់ចត់ក្នុងការចុះបង្ក្រាប់បទល្មើសនានាក្នុងខេត្តព្រះវិហារឲខានតែបាន។
សូមបញ្ជាក់ផងដែលថារថយន្ដដឹកអេតចាយខាងលើបានរៀបផ្សារដែកមួយកំណាត់ទ្រុងរៀបដាក់អេតចាយពីលើពេលមកដល់កន្លែងដាក់ឈើបើកថតទ្វារខាងៗរួចរៀបឈើដាក់ចូលជាការស្រេច ហើយបំភណ្ឌ័ភ្នែកសមត្ថកិច្ចបានយ៉ាងស្រួលផងដែល៕ វណ្ណៈ