ព័ត៌មានទាន់ហេតុការណ៍៖

លោក អូស្មាន ហាស្សាន់៖ ក្រុមប្រឹក្សាសន្ដិសុខជាតិថៃ កោតសរសើរ និងសូមបទពិសោធន៏ ពីសហគមន៏ខ្មែឥស្លាមរស់នៅក្នុងសង្គមប្រកបដោយសុខដុមរមនា

ចែករំលែក៖

ភ្នំពេញ ៖ ក្រុមប្រឹក្សាសន្តិសុខជាតិថៃ កោតសរសើរ សហគមន៏ខ្មែរឥស្លាម រស់នៅក្នុងសង្គម ប្រកបដោយ សុខដុមរមនា នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក phoplar piyapanant ប្រធានក្រុមប្រឹក្សាសន្ដិសុខជាតិថៃ ទទួលបន្ទុការរិយាល័យ ព្រំដែន ភាគខាងត្បូង ប្រទេសថៃ ក្នុងឱកាសចូល ជួបពិភាក្សាការងារ ដើម្បីស្វែងយល់ពីនយោបាយសុខដមបនី យកម្មនៅកម្ពុជា ជាមួយលោកអូស្មាន ហាស្សាន់ រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី ដែលជាបេសកជន ពិសេស របស់សម្ដេចនាយករដ្ឋមន្ដ្រី ទទួលបន្ទុកកិច្ចការឥស្លាមនៅកម្ពុជា កាលពីរសៀលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៧ នៅស្នាក់ការមូលនិធិអភិវឌ្ឍន៏មុស្លិមកម្ពុជា ។

លោក phoplar piyapanat បានបញ្ជាក់ថា ៖ គោលបំណង ដែលក្រុមប្រឹក្សាសន្ដិសុខជាតិថៃ មកទស្សនកិច្ច នៅកម្ពុជានេះ គឺសូមសហការ ដ៏ល្អពី ភាគីកម្ពុជា សូមជួយ ចែករំលែកបទពិសោធន៍ និង គោល នយោបាយល្អៗ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដោយបានចោទជាសំនួរ៣ ចំណុច សំខាន់ៗរួមមានៈ ១ ស្ថានភាពទូទៅរបស់ប្រជាពលរដ្ឋកម្ពុជា ។ ២ គោលនយោបាយសុខដុមបនីយកម្មរស់រាជរដ្ឋាភិបាលកម្ពុជា ។ ៣ ទំនាក់ទំ នងល្អរវាងអ្នកកាន់សាសនាឥស្លាម និង អ្នកកាន់ សាសនាព្រះពុទ្ឋ។

លោកអូស្មាន ហាស្សាន់ បានលើកឡើងថា៖ ក្រោមការដឹកនាំរបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី គឺប្រជាពលរដ្ឋទូទៅ បាននិងកំពុងរួមរសរួមសុខជាមួយគ្នាដោយសន្តិភាព និងគ្មានអំពើរហឹង្សា បៀតបៀនពីសំណាក់ជាតិសាសន៍មួយទៅមួយទៀតឡើយ គឺគ្រប់គ្នាមានសិទ្ឋិសេរីភាពគ្រប់បែបយ៉ាងក្នុងការរួមរស់នៅក្រោមម្លប់សន្តិភាពតែមួយរបស់រាជរដ្ឋាភិបាលកម្ពុជា។ លោកបន្តថា រាជរដ្ឋាភិបាលមានគោលនយោបាយសុខដមបនីយកម្មជាតិសាសន៍និងសាសនា ហើយលោកក៏មានមោទនភាពណាស់ ដែលក្រោយសម័យសង្គ្រាម ជាពិសេសក្រោយរបបប្រល័យពូជសាសន៍ប៉ុល ពល គឺភ្លើងសង្គ្រាមទូទៅត្រូវបានរលត់សាបសូន្យ ហើយក៏ពុំមានបញ្ហាជម្លោះជាតិសាសន៍ និងសាសនានោះឡើយ ក្នុងខណៈដែលប្រទេសជាច្រើនទាំងក្នុងនិងក្រៅតំបន់កំពុងតែមានវិបត្តិរឿងបញ្ហាជាតិសាសន៍និងសាសនានេះឯង ក្នុងនោះក៏មាននៅប្រទេសថៃដែលជាប្រទេសជិតខាង។

លោកបន្តថា៖ បញ្ហាវាស្ថិតនៅលើការដាក់ចេញនូវគោលនយោបាយដ៏ត្រឹមត្រូវរបស់មេដឹកនាំ តើផ្តល់នូវសិទ្ឋិអំណាច សិទ្ឋិសេរីភាព ការផ្តល់ភាពកក់ក្តៅ និងផ្តល់អ្វីៗដែលប្រជាជាតិរបស់ខ្លួនមានតម្រូវការដែររឺអត់? ប្រទេសកម្ពុជាពិតមែនតែសាសនាព្រះពុទ្ឋជាសាសនារបស់រដ្ឋ ប៉ុន្តែទាំងសាសនាព្រះពុទ្ឋក្តី និងរដ្ឋាភិបាលក្តី ពុំដែលបង្កការថ្នាំងថ្នាក់ និង រើសអើងមកលើសាសនិកឥស្លាមដែលជាពលរដ្ឋរបស់ខ្លួននោះទេ តែផ្ទុយទៅវិញមានតែការយកចិត្តទុកដាក់ ការផ្តល់ភាពកក់ក្តៅ សិទ្ឋិសេរីភាពក្នុងការប្រតិបត្តិសាសនា ជាពិសេសរាជរដ្ឋាភិបាលបាននិងកំពុងតែចូលរួមការផ្តល់និងកសាងសាមិទ្ឋផលច្រើនឥតគណនាជូនសហគមន៍ខ្មែរឥស្លាម មិនខុសអំពីសហគមន៍ខ្មែរអ្នកកាន់សាសនាព្រះពុទ្ឋឡើយ។ ទាំងនេះហើយ ដែលកម្ពុជារក្សាបាននូវសុខដមបនីយកម្ម ក៏ដូចជាដឹកនាំការរំលត់ភ្លើងសង្រ្គាមបានយ៉ាងជោគជ័យ ៕ សំរិត


ចែករំលែក៖