រាជធានីភ្នំពេញ ថ្ងៃទី ៨ សីហា ២០១៧ ៖ ណាហ្គាវើល នឹងឧបត្ថម្ភដល់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងអត្តពលិកកម្ពុជាជាបន្តទៀតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ ២០១៧ជាលុយសុទ្ធ និងឈុតឯកសណ្ឋានកីឡាផងដែរក្នុងយុទ្ធនាការឆ្ពោះទៅរកមេដាយមាស ។
ការប្រកាសនេះត្រូវបានធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន “ណាហ្គាវើល ដំណើរឆ្ពោះទៅរកមេដាយមាស និងពិធីបង្ហាញឯកសណ្ឋានកីឡានៃក្រុមកីឡាកម្ពុជាចូលរួមក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម” នៅផ្សារទំនើបក្រោមដីណាហ្គាស៊ីធីវ៉កដែលមានការចូលរួមពីភ្ញៀវកិត្តិយស រួមមានឯកឧត្តម នុត សាអាន រដ្ឋលេខាធិការនៃក្រសួងមហាផ្ទៃ និងជាអនុប្រធានទី ១ នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ឯកឧត្តមវ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា គណៈគ្រប់គ្រងណាហ្គាវើល មិត្តសារព័ត៌មាន និងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។
ណាហ្គាវើលជាក្រុមហ៊ុនមួយដែលបានឧបត្ថម្ភដល់ប្រទេសកម្ពុជាក្នុងព្រឹត្តិការណ៍កីឡាសំខាន់ៗជាច្រើនចាប់តាំងពីឆ្នាំ ២០១១ ព្រមទាំងបានឧបត្ថម្ភក្រុមកីឡាកម្ពុជាក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម អាស៊ានហ្គេម និងព្រឹត្តិការណ៍អូឡាំពិកទៀតផង។ ក្នុងឆ្នាំនេះ មានអត្តពលិក មន្ត្រីដឹកនាំ និងគ្រូបង្វឹកសរុបជាច្រើនរយនាក់នឹងតំណាងឲ្យប្រទេសកម្ពុជាចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ២៩ ក្នុងទីក្រុងកួឡាឡាំពួរប្រទេសម៉ាឡេស៊ីពីថ្ងៃទី ១៩ ដល់ ៣១ ខែសីហា ឆ្នាំ ២០១៧ ហើយណាហ្គាវើលនឹងឧបត្ថម្ភឈុតឯកសណ្ឋានដល់អត្តពលិក មន្ត្រីដឹកនាំ និងគ្រូបង្វឹក ដែលរួមមានអាវយឺត អាវយឺតប៉ូឡូ អាវក្រៅ ខោកីឡាខ្លី ខោកីឡាវែង មួក និងកាតាបជាដើម។
ជាផ្នែកមួយនៃរង្វាន់ក្នុងដំណើរឆ្ពោះទៅរកមេដាយមាសនេះ ណាហ្គាវើលក៏នឹងឧបត្ថម្ភជាទឹកប្រាក់ ៣០០០ ដុល្លារអាមេរិកដល់កីឡាករ/កីឡាការិនីមេដាយមាសឯកត្តជន និង ៥០០០ ដុល្លារអាមេរិកដល់ក្រុមកីឡាមេដាយមាសក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ព្រមទាំងឧបត្ថម្ភ ៥០០ ដុល្លារអាមេរិកដល់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាសម្រាប់ការឈ្នះមេដាយនីមួយៗផងដែរ។
នាយកប្រតិបត្តិក្រុមហ៊ុនណាហ្គាវើល លោក Pern Chen បានមានប្រសាសន៍ថា “ខ្ញុំសូមជូនពរពីណាហ្គាវើលឲ្យគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា អត្តពលិក និងក្រុមការងារមានសំណាងល្អក្នុងការប្រកួតកីឡាស៊ីហ្គេមក្នុងទីក្រុងកួឡាឡាំពួរ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ ណាហ្គាវើលមានមោទនភាពដែលបានក្លាយជាក្រុមហ៊ុនឧបត្ថម្ភ និងគាំទ្រដល់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងក្រុមកីឡាទាំងមូលក្នុងការប្រកួតស៊ីហ្គេមក្នុងប្រទេសម៉ាឡេស៊ី និងសង្ឃឹមថាក្រុមកីឡារបស់យើងនឹងនាំយកមេដាយមកជូនព្រះរាជាណាចក្រកម្ពុជាមិនខាន”។
គាត់បានបន្ថែមថា “ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ មានអត្តពលិកកម្ពុជាជាច្រើនបានបង្កើតនូវប្រវត្តិសាស្ត្រ និងជោគជ័យជាច្រើនលើឆាកអន្តរជាតិ តំបន់ និងក្នុងស្រុកដែលនេះគឺជាគំរូដ៏ល្អសម្រាប់អត្តពលិក និងយុវជនកម្ពុជាទាំងមូល។ ណាហ្គាវើលមានមោទនភាពដែលបានជួយឧបត្ថម្ភអត្តពលិកកម្ពុជាក្នុងឆ្នាំនេះ និងព្រឹត្តិការណ៍អាស៊ានហ្គេមក្នុងប្រទេសឥណ្ឌូនេស៊ីក្នុងឆ្នាំ ២០១៨ ផងដែរ។ខ្ញុំសូមលើកទឹកចិត្តឲ្យអ្នកទាំងអស់គ្នាបន្តធ្វើជាគំរូដ៏វិជ្ជមានបន្តទៀត និងតំណាងឲ្យប្រទេសកម្ពុជាជាមួយស្នាដៃឆ្នើម និងមោទនភាពលើឆាកអន្តរជាតិ និងខ្ញុំជឿជាក់ថាអ្នកទាំងអស់គ្នាពិតជាអាចធ្វើបានល្អក្នុងទីក្រុងកួឡាឡាំពួរ”។
ក្នុងយុទ្ធនាការនៃដំណើរឆ្ពោះទៅរកមេដាយមាសនេះ ណាហ្គាវើលក៏មានផ្តល់នូវកម្មវិធីប្រូម៉ូសិនជាច្រើនផងដែរ រួមមានការបញ្ចុះតម្លៃលើថ្លៃស្នាក់នៅ ស៉្បា អាហារ និងភេសជ្ជៈ មុខទំនិញ ខណៈផ្តល់កម្មវិធីកម្មវិធីកម្សាន្ត និងការសម្តែងជាច្រើននៅក្នុងសណ្ឋាគាររបស់ខ្លួនដែលចាប់ផ្តើមពីពេលនេះរហូតដល់ថ្ងៃទី ៣១ ខែសីហា។ ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.nagaworld.com។
កម្មវិធីប្រូម៉ូសិន និងបញ្ចុះតម្លៃពិសេសនៅណាហ្គាវើល ៖
ពីថ្ងៃនេះរហូតដល់ថ្ងៃទី ៣១ សីហា និងក្នុងឱកាសព្រឹត្តិការណ៍កីឡាស៊ីហ្គេម ណាហ្គាវើលនឹងផ្តល់ការបញ្ចុះតម្លៃដ៏អស្ចារ្យទៅលើម្ហូបអាហារ ភេសជ្ជៈ ស៉្បា និងទំនិញជាច្រើនមុខ!
កញ្ចប់បន្ទប់ស្នាក់នៅបញ្ចុះតម្លៃពិសេស ៖
ភ្ញៀវអាចមកស្នាក់នៅក្នុងបន្ទប់ Deluxe របស់ណាហ្គាវើលប្រកបដោយផាសុកភាព។ ប្រសិនបើលោកអ្នកចង់កក់ទុកមុន សូមចូលទៅកាន់ www.nagaworld.com។
ជាវទំនិញ និងអាវកីឡាស៊ីហ្គេមដើម្បីគាំទ្រដល់ក្រុមកីឡាកម្ពុជា ៖
ចូលរួមគាំទ្រដល់ក្រុមកីឡាកម្ពុជាដោយជួយជាវអាវកីឡានៅណាហ្គាវើល! ហាងលក់វត្ថុអនុស្សាវរីយ៍ណាហ្គាវើល មានលក់អាវយឺតប៉ូឡូ អាវយឺត និងបន្តោងសោ USB ទំហំ 8 GBនៅជាន់ទី ១ ។
ស៉្បាដ៏មានសេចក្តីសុខនៅណាហ្គាវើល ៖
ទទួលយកនូវបទពិសោធន៍ស៉្បាដ៏មានផាសុកភាព និងបង្កើនថាមពលឡើងវិញរយៈពេល ២ ម៉ោង រួមមានការម៉ាស្សាចាប់សរសៃដងខ្លួន និងម៉ាស្សាបាតជើងជាមួយស្ទីម សូណា និងត្រាំទឹកដោះគោជាដើម! ការម៉ាស្សាដោយចាប់សរសៃអាចកាត់បន្ថយការឈឺចាប់ កាត់បន្ថយអារម្មណ៍តានតឹង បន្ថយសម្ពាធលើសឈាម កាត់បន្ថយការឈឺចាប់នៃសាច់ដុំ និងសម្រួលចលនា និងសរសៃក្នុងរាងកាយ!
ទឹកបន្លែ និងផ្លែឈើស្រស់ក្រឡុកប៉ូវកម្លាំង ៖
ណាហ្គាវើល មានលក់ភេសជ្ជៈប៉ូវកម្លាំង ៣ មុខក្នុងខែសីហា មានដូចជាទឹកបន្លែ និងផ្លែឈើ ៥ មុខ (ប៉ោមខៀវ ត្រសក់ ម្ទេសប្លោក សែលឡារី និងម្រះ) ទឹកការ៉ុតលាយទឹកក្រូចពោធិ៍សាត់ និងទឹកដោះគោ និងទឹកម្រះជាមួយទឹកឃ្មុំ។ ភេសជ្ជៈសុទ្ធតែផ្តល់សារជាតិប៉ូវកម្លាំង និងពោរពេញទៅដោយរសជាតិឆ្ងាញ់ប្លែកមាត់។
បង្អែមនាំលាភ ៖
ក្រុមមេចុងភៅប្រចាំណាហ្គាវើលបានច្នៃបង្អែមដ៏ពិសេស គឺនំស្វាយជាមួយផ្លែរ៉ាស់បឺរីលាយជាមួយសូកូឡាពណ៌ស និងសូកូឡារូបមេដាយមាសដែលមានដាក់លក់នៅ Lobby Loungeជាន់ផ្ទាល់ដី ។
ការសម្តែងពិសេស ៖
ក្រុមរាំជាតិ និងអន្តរជាតិប្រចាំណាហ្គាវើល នឹងផ្តល់នូវការសម្តែងបែបកីឡាដ៏អស្ចារ្យនៅឆាកជាន់ផ្ទាល់ដី។ សូមអញ្ជើញមករីករាយទស្សនាដោយផ្ទាល់។ សម្តែង ៥ យប់ក្នុងមួយសប្តាហ៍ចាប់ពីម៉ោង ៦.៣០ ល្ងាចតទៅ ។
ណាហ្គាវើលជួយលើកកម្ពស់ និងអភិវឌ្ឍវិស័យកីឡាក្នុងប្រទេសកម្ពុជា ៖
ណាហ្គាវើលគឺជាក្រុមហ៊ុនឯកជនទី ១ ក្នុងព្រះរាជាណាចក្រកម្ពុជាដែលបានចុះហត្ថលេខាជាមួយគណៈកម្មាធិការជាតិអូឡាំពិកក្នុងឆ្នាំ ២០១១ ដើម្បីឧបត្ថម្ភដល់អត្តពលិកកម្ពុជាក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមក្នុងប្រទេសឥណ្ឌូនេស៊ីនិងព្រឹត្តិការណ៍អូឡាំពិកក្នុងទីក្រុងឡុងដ៏ប្រទេសអង់គ្លេសឆ្នាំ ២០១២ ។ បន្ទាប់មក ណាហ្គាវើលបានចុះកិច្ចព្រមព្រៀងរយៈពេល ៤ ឆ្នាំជាមួយគណៈកម្មាធិការជាតិអូឡាំពិកក្នុងឆ្នាំ ២០១៥ ដើម្បីជួយឧបត្ថម្ភអត្តពលិកក្នុងព្រឹត្តិការណ៍កីឡាអន្តរជាតិ ដែលរួមមានព្រឹត្តិការណ៍អូឡាំពិក ស៊ីហ្គេម និងអាស៊ានហ្គេមរហូតឆ្នាំ ២០១៨ ។
មិនត្រឹមតែប៉ុណ្ណោះ ណាហ្គាវើលក៏បានជួយឧបត្ថម្ភផងដែរដល់កីឡាប្រដាល់សេរីខ្មែរ តេន្នីស បាល់ទាត់ និងការប្រកួតក្បាច់គុនចម្រុះដើម្បីជួយលើកកម្ពស់កិត្តិស័ព្ទ និងអភិវឌ្ឍវិស័យកីឡានៅកម្ពុជាព្រមទាំងលើកទឹកចិត្តឲ្យមានការចូលរួមកាន់តែច្រើនរបស់អត្តពលិកកម្ពុជាក្នុងការប្រកួតកម្រិតជាតិ តំបន់ ដើម្បីឈានដល់ការប្រកួតលើឆាកអន្តរជាតិ។
គួររំឭកផងដែរថា ចាប់តាំងពីឆ្នាំ ២០១៦ ណាហ្គាវើលបានរៀបចំកម្មវិធីប្រគល់ពានរង្វាន់កីឡាជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានៅសណ្ឋាគារណាហ្គាវើលដែលកម្មវិធីនោះគឺទទួលស្គាល់អត្តពលិកកម្ពុជា គ្រូបង្វឹក និងសារព័ត៌មានដែលមានស្នាដៃឆ្នើមក្នុងវិជ្ជាជីវៈរបស់ពួកគេ។
អំពីណាហ្គាវើល®
ស្នាក់នៅ សម្រាកលម្ហែជប់លៀងកម្សាន្តស្រស់ស្រូបនិងប្រជុំនៅណាហ្គាវើល មណ្ឌលកម្សាន្តប្រចាំតំបន់ទន្លេមេគង្គ។
ណាហ្គាវើលស្ថិតនៅទីតាំងយុទ្ធសាស្ត្រក្នុងរាជធានីនៃប្រទេសកម្ពុជាដែលមានទេសភាពស្រស់ត្រកាលទាក់ទាញនៅជាប់ទន្លេមេគង្គ និងទន្លេសាប និងជាមជ្ឈមណ្ឌលសេដ្ឋកិច្ចមួយក្នុងរាជធានីភ្នំពេញ។
ណាហ្គាវើលភ្នំពេញគឺជាសណ្ឋាគារ និងមណ្ឌលកម្សាន្តឈានមុខគេក្នុងប្រទេសកម្ពុជាដែលទទួលបានពានរង្វាន់អន្តរជាតិប្រមាណ ២២ ក្នុងវិស័យបដិសណ្ឋារកិច្ច និងទេសចរណ៍។ ណាហ្គាវើលត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុនណាហ្គាខបដែលជាក្រុមហ៊ុនមេដែលបានចុះបញ្ជីក្នុងទីផ្សារភាគហ៊ុនហុងកុង។
ណាហ្គាវើល មានជាង១៦៥៨ បន្ទប់ជាមួយការបើកអាគារសាខាថ្មីភោជនីយដ្ឋាន និងក្លឹប ២០ កន្លែង មណ្ឌលស្ប៉ាដ៏ប្រណីតហាងលក់ទំនិញរួចពន្ធ រួមមានក្រុមហ៊ុន China Duty Free Groupដែលជាផ្សារទំនើបក្រោមដីទីមួយក្នុងប្រទេសកម្ពុជាដែលមានលក់ទំនិញម៉ាកអន្តរជាតិល្បីៗ សេវាកម្សាន្តសម្បូរបែបរួមមានកាស៊ីណូ សាលប្រជុំបំពាក់ទៅដោយបរិក្ខារទំនើបៗនិងជាសណ្ឋាគារដែលមានសាលសន្និសីទធំជាងគេក្នុងព្រះរាជាណាចក្រកម្ពុជាដែលអាចទទួលប្រតិភូច្រើនជាង ១.០០០ នាក់។
សម្រាប់សំណួរទាក់ទងការផ្សព្វផ្សាយ និងរូបភាព សូមទាក់ទង ៖
Ms. Melanie Loong
Senior Marketing Communications Manager Tel: (+855) 10 737 684 Email: melanieloong@nagaworld.com
|
Ms. Phouk Solinda
Brand Executive Tel: (+855) 15 618 886 Email: phouksolinda@nagaworld.com
|
អត្ថបទ៖ សារីម