កាលពីថ្ងៃទី៧ ខែសីហា មន្ត្រីទាហានជើងទឹកឥណ្ឌាម្នាក់ត្រូវបានចាប់ខ្លួនពីបទគំរាមកំហែងដល់ជើងហោះហើរពីទីក្រុងញូវដេលីទៅកាន់ទីក្រុងចាយពួរ ប្រទេស ឥណ្ឌា។
មន្ត្រីអាកាសចរណ៍បានឲ្យដឹងថា មន្ត្រី ទាហានជើងទឹកខាងលើបានស្នើសុំចុះនៅអាកាសយានដ្ឋាន Jodpur ដែលជាទីកន្លែង ត្រូវប្តូរជើងហោះហើរបន្តទៅកាន់ Jaipur ។ ប៉ុន្តែសំណើខាងលើមិនត្រូវបានអនុញ្ញាតនោះឡើយដោយសារតែសំបុត្រយន្តហោះដែលលោកត្រូវធ្វើដំណើរទៅគឺនៅទីក្រុង Jaipur ។ នៅពេលនោះមន្ត្រីយោធាខាងលើបានគំរាមថានឹងបង្កៃគ្រាប់បែកនៅលើយន្តហោះ។ ពេលនោះលោកត្រូវបានអនុញ្ញាតឲ្យចុះនៅទីនោះ ប៉ុន្តែស្ថិតក្នុងស្ថាន ភាពប៉ូលិសចាប់ខ្លួន។
ការគំរាមថាមានគ្រាប់បែកនៅលើយន្តហោះគ្រាន់តែជាការនិយាយលេងទៅលើបុគ្គលិកប៉ុណ្ណោះ ប៉ុន្តែសកម្មភាពនោះបានបង្កឲ្យយន្តហោះត្រូវពន្យារពេលហោះហើរ ដល់ទៅ៣ម៉ោង ដើម្បីត្រួតពិនិត្យបញ្ជាក់ ឲ្យបានច្បាស់ទើបអាចហោះហើរវិញ បាន។
ការនិយាយលេងរបស់មន្ត្រីយោធាខាងលើរបស់ឥណ្ឌាវាជួនទៅនឹងការស្នើសុំចុះនៅពាក់កណ្តាលផ្លូវពេលយន្តហោះត្រូវប្តូរជើងហោះហើរនោះ។ ទាំងនោះហើយ ទើបបង្កឲ្យមានមន្ទិលសង្ស័យ៕ ម៉ែវ សាធី