ភ្នំពេញ៖ បុរសម្នាក់ត្រូវបានជាប់ចោទពីទបយកម៉ូតូមិត្តភក្តិ យកទៅបញ្ចាំហើយគេចខ្លួនបាត់ជិត១ខែ ទើបម្ចាស់រកឃើញប្តឹងសមត្ថកិច្ចប៉ុស្តិ៍ចោមចៅឃាត់ខ្លួន កាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី៨ខែសីហាឆ្នាំ២០១៧ នៅចំណុចផ្ទះសំណាក់ មរកត់ ភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ៍យ ហើយបានប្រគល់ឲ្យសមត្ថកិច្ចខេត្តកំពង់ស្ពឺចាត់កាបន្ត។
ជនសង្ស័យឈ្មោះប៉ុត សាន ភេទប្រុស អាយុ២៥ឆ្នាំ មុខរបមិនពិតប្រាកដ មានស្រុកកំណើតនៅ ភូមិត្រពាំងចងឃុំត្រពាំងគងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ចំណែកជនរងគ្រោះឈ្មោះភិន ទី ភេទប្រុស អាយុ២៦ ឆ្នាំ មានស្រុកំណើតជាមួយជនសង្ស័យដែរ។ រីឯម៉ូតូដែលជនសង្ស័យយកទៅបញ្ចាំនោះម៉ាកហុងដាឌ្រឹមសង់ ស៊េរីឆ្នាំ២០១៤ ពណ៍ខ្មៅពាក់ស្លាកលេខកណ្តាល 1J 3107 ។
តាមការៀបរាប់ពីជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលរួបគាត់និងជនសង្ស័យបានស្គាល់គ្នាជាយូមកហើយ ជនសង្ស័យតែងតែមកកន្លែងគាត់ធ្វើការជាញឹងញាប់និងជួយជួសជុលម៉ូតូគាត់បន្ទាប់មកដល់ថ្ងៃកើតហេតុជនសង្ស័យក៏បានខ្ចីម៉ូតូថាទៅរកទិញអីមួយភ្លេតទើបរួបគាត់ឲ្យសោម៉ូតូជិះចេញទៅស្រាប់តែបាត់រហូតមិនត្រឡប់មកវិញរកគ្រប់ទីកន្លែងមិនឃើញ។ ក្រោយមករួបគាត់បានយកលេខទូរស័ព្ទឲ្យប្អូនស្រីគាត់ខលទាក់ទងនិយាយសុំស្នេហ៍តាមទូរស័ព្ទរហូតមកដល់ថ្ងៃកើតហេតុក៏ណាត់គ្នាជួបនៅក្នុងផ្ទះសំណាក់ក្នុងភូមព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ហើយប្តឹងសមត្ថកិច្ចឃាត់ខ្លួនតែម្តង។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនពិតជាយកម៉ូតូជនរងគ្រោះពិតប្រាកដមែន ដោយយកទៅបញ្ចាំនៅផ្សាឃ្លាំងរំសេវចំនួន៤០០ដុល្លារ ហើយជនសង្ស័យបានបញ្ជាក់ថា នៅមុនពេលកើតហេតុជនរងគ្រោះបានឲ្យរូបគាត់យកម៉ូតូទៅទុកនៅផ្ទះសិន ព្រោះតែបុរសជាម្ចាស់ម៉ូតូមានពាក់ព័ន្ធនឹងស្រីថ្មី ហើយប្រពន្ធរករឿងខ្លាំងពេក ហើយគេក៏យកទៅបញ្ចាំបានលុយចាយវាយអស់ហើយ។
ក្រោយពីឃាត់ខ្លួន ជនសង្ស័យត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅប្រគល់ឲ្យនគរបាលខេត្តកំពង់ស្ពឺ មកទទួលយកទៅចាត់ការបន្ត៕ សុខាសែនជ័យ