ព័ត៌មានទាន់ហេតុការណ៍៖

ស្កាត់ពីស្រុកចិនមកបើកសេវាផ្លូវភេទនៅ ខេត្តព្រះសីហនុត្រូវសមត្ថកិច្ចក្របួចជាប់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង៨យប់ដោយ មានបទបញ្ជាចង្អុលដឹកនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរ បាលខេត្តព្រះសីហនុបានប្រគល់ភារកិច្ចជូនលោកឧត្តមសេនីយ៍ត្រី កុល ផាលី ស្នង ការរងទទួលផែននគរបាលព្រហ្មទណ្ឌឲ្យដឹកនាំកម្លាំងក្រោមឱវាទសហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលលេខ២និងមានការដឹកនាំសម្របសម្រួលពីលោក រស់ សារាំ ព្រះរាជអាជ្ញារងសាលាដំបូងខេត្តព្រះ សីហនុបានចុះទៅបង្ក្រាបទីតាំងហាង ម៉ាស្សាយីហោថាវហុង ប្រព្រឹត្តសច្ចារកម្ម (ជួញដូរផ្លូវភេទខុសច្បាប់)១កន្លែងមាន ទីតាំងស្ថិតនៅក្រុមទី៤ ភូមិ២ សង្កាត់លេខ ២ ក្រុង-ខេត្តព្រះសីហនុ ។

ជាលទ្ធផលសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យ១២នាក់ជាជនជាតិចិន (ប្រុស ៥នាក់, ស្រី៧នាក់)មាន ទី១-ឈ្មោះ GAO HUI ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិចិន មុខរបរ មេការហាងម៉ាស្សា, ទី២-ឈ្មោះ SU XIAO HAN ភេទស្រី ជនជាតិចិន អាយុ៣០ឆ្នាំ មុខរបរ មេការហាងម៉ាស្សា, ទី៣-ឈ្មោះ ZHANG YIN HUA ភេទស្រី អាយុ៣៧ឆ្នាំ ធ្វើការនៅហាងម៉ាស្សាខាង លើ(អ្នកបម្រើសេវាសច្ចារកម្ម), ទី៤-ឈ្មោះ RUAN MANG ភេទស្រី អាយុ២៩ឆ្នាំ ធ្វើ ការនៅហាងម៉ាស្សាខាងលើ (អ្នកបម្រើ សេវាសច្ចារកម្ម), ទី៥-ឈ្មោះ XIONG HAI LAN ភេទស្រី អាយុ៣៩ឆ្នាំ ធ្វើការ នៅហាងម៉ាស្សាខាងលើ(អ្នកបម្រើសេវាសច្ចារកម្ម), ទី៦-ឈ្មោះ ZHOU XUE HOO ភេទស្រី អាយុ៣៣ឆ្នាំ ធ្វើការនៅ ហាងម៉ាស្សាខាងលើ (អ្នកបម្រើសេវា សច្ចារកម្ម), ទី៧-ឈ្មោះ LING PING LIAN ភេទស្រី អាយុ៣៧ឆ្នាំ ធ្វើការនៅ ហាងម៉ាស្សាខាងលើ (អ្នកបម្រើសេវាសច្ចារ កម្ម), ទី៨-ឈ្មោះ ZHANG REI MEI ភេទ ស្រី អាយុ២៤ឆ្នាំ ធ្វើការនៅហាងម៉ាស្សា ខាងលើ (អ្នកបម្រើសេវាសច្ចារកម្ម), ទី៩-ឈ្មោះ CHEN MU SHU ភេទប្រុស អាយុ៥៨ឆ្នាំ មុខរបររកស៊ី ស្នាក់នៅភូមិ២ សង្កាត់លេខ២ ក្រុង-ខេត្តព្រះសីហនុ (ភ្ញៀវ), ទី១០-ឈ្មោះ ZHONG GUI XING ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរ រកស៊ី ស្នាក់នៅភូមិ២ សង្កាត់លេខ២ ក្រុង-ខេត្តព្រះ
សីហនុ(ភ្ញៀវ), ទី១១-ឈ្មោះ LAING ZUYU ភេទប្រុស អាយុ៣១ឆ្នាំ មុខរបររកស៊ី ស្នាក់នៅភូមិ២ សង្កាត់ លេខ២ ក្រុង-ខេត្តព្រះសីហនុ (ភ្ញៀវ) និង ទី១២-ឈ្មោះ WANG WEN TAO ភេទ ប្រុស អាយុ៣៣ឆ្នាំ មុខរបររកស៊ី ស្នាក់នៅ ភូមិ២ សង្កាត់លេខ២ ក្រុង-ខេត្តព្រះសីហនុ (ភ្ញៀវ) ។

ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចប្រមូលបានវត្ថុតាងរួមមានស្រោមអនាម័យមួយ ចំនួនក្នុងនោះមានប្រើប្រាស់រួចចំនួន២, លុយ២៣០ដុល្លារ, ទូរស័ព្ទដៃ១៣គ្រឿង (ម៉ាកអាយហ្វូនស៊ិច៣គ្រឿង, អាយហ្វូន សុិចផ្លាស់១គ្រឿង, អាយហ្វូនហ្វាយ ១គ្រឿង, អាយហ្វូនហ្វ័រ១គ្រឿង, វីវូ២ គ្រឿង, ហូន័រ១គ្រឿង, អូបប៉ូ១គ្រឿង, ហ៊ូវៃ១គ្រឿង និងអិនចុចពិល២គ្រឿង)។ ក្រៅពីវត្ថុតាងទាំងនេះសមត្ថកិច្ចឆែកឆេរ រកឃើញលិខិតឆ្លងដែន២ច្បាប់, អត្ត សញ្ញាណប័ណ្ណសញ្ជាតិចិន២សន្លឹក, កុំព្យូរទ័រយួរដៃ១គ្រឿង, អាយផេត២ គ្រឿង, វិក្កយបត្រមួយចំនួន ។

ចំពោះទីតាំងហាងខាងលើសមត្ថកិច្ចបានបិទទ្វារចាក់សោនិងបិទស៊ីលប្រគល់ឲ្យកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលលេខ២ គ្រប់គ្រងថែរក្សា។ ចំណែកជនសង្ស័យទាំង ១២នាក់ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលដើម្បីបន្តសាកសួរតាមនីតិវិធី ៕ ឆ្លាមសមុទ្រ


ចែករំលែក៖