ភ្នំពេញ៖ បុរសម្នាក់ដែលមានមុខ របរជាសន្ដិសុខផឹកស្រាស្រវឹងជោកជាំ ក៏មានចិត្តត្រេកត្រអាលចាប់រំលោភកម្ម ការិនីម្នាក់បានសម្រេចតែត្រូវកម្លាំង នគរបាលខណ្ឌច្បារអំពៅឃាត់ខ្លួន។ ហេតុការណ៍ នេះកើតឡើងនៅយប់ថ្ងៃទី៧ ខែសីហា ឆ្នាំ ២០១៧ នៅរោងចាំដីឡូត៍គ្មានលេខ ភូមិ យកបាត្រ សង្កាត់ក្បាលកោះ ខណ្ឌច្បារ អំពៅ រាជធានីភ្នំពេញ ។
មន្ដ្រីនគរបាលមូលដ្ឋានបានឲ្យដឹងថា ជនសង្ស័យដែលជាសន្ដិសុខនោះ ឈ្មោះ ងួន ណារ៉េត ហៅរ័ត្ន អាយុ៣១ឆ្នាំ ស្នាក់នៅ ភូមិយកបាត្រ សង្កាត់ក្បាលកោះ ខណ្ឌ ច្បារអំពៅ។ មុនពេលកើតហេតុជនរង គ្រោះកំពុងដេកនៅចំណុចកើតហេតុ ស្រាប់តែជនសង្ស័យ ជាអ្នករស់នៅជិតគ្នាបានផឹកស្រាស្រវឹង ហើយដើរចូលទៅក្នុងរោងស្នាក់នៅរបស់ជនរងគ្រោះ រួចចាប់ ជនរងគ្រោះរំលោភបានសម្រេចម្តងហើយក៏រត់គេចខ្លួន ប៉ុន្ដែពេលនោះជនរងគ្រោះ ក៏បានរាយការណ៍ជូនសមត្ថកិច្ច ។
បច្ចុប្បន្នបានកម្លាំងនគរបាលឃាត់ខ្លួន ជនសង្ស័យបញ្ជូនទៅអធិការដ្ឋាននគរបាល ខណ្ឌច្បារអំពៅដើម្បីចាត់ការតាមច្បាប់៕ ហេង នរិន្ទ្រ