ព័ត៌មានទាន់ហេតុការណ៍៖

ចិនប្រតិកម្មក្រោយជប៉ុនរិះគន់ស្តីពីសមុទ្រចិនភាគខាងត្បូង

ចែករំលែក៖

នៅក្នុងជំនួប រវាងរដ្ឋមន្ត្រីការបរទេស ជប៉ុន នឹងចិន រដ្ឋមន្ត្រីការបរទេសចិន បាន បង្ហាញការខកចិត្តយ៉ាងខ្លាំង ទៅលើការ រិះគន់របស់ទីក្រុងតូក្យូ ចំពោះសកម្មភាព របស់ចិននៅសមុទ្រចិនភាគខាងត្បូង។

រដ្ឋមន្ត្រីការបរទេសចិន លោកវ៉ាង យី កាលពីថ្ងៃទី៧ ខែសីហាបានបញ្ជាក់ថា លោកបានជួបពិភាក្សាជាមួយសមភាគី ជប៉ុន បន្ទាប់ពីកិច្ចប្រជុំ អាស៊ាន នៅទីក្រុង ម៉ានីល។ លោក វ៉ាង យី បញ្ជាក់ថា ជប៉ុនបានបំពេញភារកិច្ចដែលអាមេរិកប្រគល់ឲ្យ ពេលដែលបានរិះគន់ចិនស្តីពីបញ្ហា សមុទ្រចិនភាគខាងត្បូង។

លោកវ៉ាង យី បញ្ជាក់ទៀតថា ទីក្រុងប៉េកាំងបានប្រឆាំងនឹងការចេញសេចក្តី ប្រកាសរួមរបស់ ប្រទេស អាមេរិក អូស្ត្រា លីនិងជប៉ុន ដែលអំពាវនាវឲ្យចិនផ្អាកសកម្មភាពយោធានៅសមុទ្រចិនភាគខាងត្បូង គោរពតាមច្បាប់អន្តរជាតិ។

ឆ្លើយតបនឹងសកម្មភាពខាងលើ រដ្ឋ មន្ត្រីការបរទេសចិនលោក វ៉ាង យី បាន ចោទប្រកាន់ប្រទេសជប៉ុន សហរដ្ឋអាមេ រិក និងអូស្រ្តាលីថា ប្រទេសទាំង៣នេះ មិនទទួលស្គាល់ភាពជឿនលឿនវិជ្ជមាននាពេលថ្មីៗនេះ នៅលើដែនទឹកមានជម្លោះតំបន់សមុទ្រចិនខាងត្បូង ។

ការរិះគន់របស់រដ្ឋមន្រ្តី ការបរទេសចិន លោក វ៉ាង យី ធ្វើឡើងនៅក្នុងសន្និសីទ សារព័ត៌មានមួយ នៅទីក្រុងម៉ានីល ប្រទេស ហ្វុីលីពីន បន្ទាប់ពីប្រទេសទាំង៣ បាន ចេញសេចក្តីថ្លែងការណ៍មួយ ដែលបាន អំពាវនាវឲ្យប្រទេសចិន និងហ្វុីលីពីន ធ្វើយ៉ាងណាប្រកាន់ខ្ជាប់ នូវសេចក្ដី សម្រេចរបស់តុលាការ អន្តរជាតិឆ្នាំ ២០១៦ នៅក្នុងប្រទេសហ្វុីលីពីន ដែល បានបញ្ចប់ដោយស្របច្បាប់ ចំពោះ ប្រទេសទាំងពីរ។

អ្នកការទូតកំពូលចិនរូបនេះ បានលើក ឡើងនៅក្នុង សេចក្តីថ្លែងការណ៍មួយថា នោះគឺជាសញ្ញាអវិជ្ជមាន ហើយបានលើក ឡើងថា ការកាត់បន្ថយភាពតានតឹង នៅក្នុងសមុទ្រចិនខាងត្បូង នឹងប្រឆាំងនឹង ផល ប្រយោជន៍ប្រទេសទាំង៣ និងថា នោះមិនមែនជា ការផ្លាស់ប្ដូរជាវិជ្ជមាននោះ ទេ៕ ម៉ែវ សាធី

Group: ViewsAsia
Credit: PARESH
Source: The Khaleej Times – Dubai, UAE
Keywords: COLOR SOUTH CHINA SEA TERRITORIAL CLAIMS 041116
Provider: CartoonArts International / The New York Times Syndicate


ចែករំលែក៖