ព័ត៌មានទាន់ហេតុការណ៍៖

ឃើញកូនមានជំលោះជាមួយគេ ចូលទៅឃាត់ត្រូវជនបង្កវាយដេរ៧ថ្នេរ

ចែករំលែក៖

ភ្នំពញ​៖​ យុវជន២ក្រុមមានទំនាស់រឿងចាស់ឌឺដងរកវាយកាប់គ្នា ដល់ពេលទៅសម្រប​សម្រួល​ភាគីទាំង សង​ខាង​បែរ​ជា​ច្រឡោតដាក់គ្នារាងខ្លួន ហើយឪពុកចូល​ទៅ​ឃាត់​ភាគីម្ខាង​ទៀតវាយបណ្តាលអោយរបួសមុខដេរ៧ថ្នេរ។

ហេតុ​ការណ៍​នេះ​បង្កអោយមានការភ្ញាក់ផ្អើលកាល វេលាម៉ោង៩នឹង២០នាទីយប់ ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៧ ចំណុចផ្លូវបេតុង នៅមុខផ្ទះលក់ចាប់ហួយ ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះ​ឈ្មោះ​ កែវ ឆន​ ភេទប្រុស អាយុ​៦៥ឆ្នាំ​ ស្នាក់​នៅភូមិកន្ទោកខាង​ជើង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ​និង​កូនប្រុសឈ្មោះ កែវ ភារះ អាយុ​១៩ឆ្នាំ​មុខ​របរ​កម្មករ​រោងចក្រ រស់នៅភូមិកើតហេតុខាងលើ​នឹង​មានគ្នា៤នាក់​ទៀត​មិន​ស្គាល់​ឈ្មោះ​។ចំណែកឯ​ជនស្ស័យមាន៨នាក់ទី១-ឈ្មោះ ឈ្នះ សុខឃឿន ភេទប្រុសអាយុ២០ឆ្នាំ មុខរបររោង ចក្រ ស្នាក់នៅភូមិកន្ទោកជើង សង្កាត់កន្ទោកខណ្ឌ ពោធិ៍សែនជ័យ ជនសង្ស័យទី២- ឈ្មោះ ថុន ចាន់ណាភេទប្រុសអាយុ២៧ឆ្នាំមុខរបររោងចក្រ ជនសង្ស័យទី៣-ទុយ ដំ ភេទប្រុសអាយុ២៣មុខរបររោងចក្រ ទី៤-ឈ្មោះគង់ យ៉ាភេទប្រុស អាយុ២២ឆ្នាំ មុខរបររោងចក្រ ទី៥-ឈ្មោះ សៀន សែន ភេទប្រុសអាយុ២៣ឆ្នាំមុខរបរកម្មកររោងចក្រ ទី៦-សុន រ៉ាវី ភេទប្រុសអាយុ២៥ឆ្នាំ មុខរកម្មករបររោងចក្រទាំង៦នាក់ខាងលើស្នាក់នៅផ្ទះជួលភូមិកើតហេតុខាងលើ។ ទី៧-ឈ្មោះ ថុន ប៊ុនតឺមភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិកើតហេតុខាងលើ នឹងទី៨-ឈ្មោះស៊ូយ សុភក្ត ភេទប្រុស អាយុ២២ឆ្នាំមុខរបរកម្មកររោងចក្រ រស់នៅភូមិកើតហេតុខាងលើ។

តាមប្រភពពីខាងជនរងគ្រោះបាននិយាយថា នៅមុនពេលកើតហេតុ ជនរងគ្រោះឈ្មោះ កែវ ភារះ កំពុង​អង្គុយជជែកគ្នា៤នាក់នៅមុខផ្ទះលក់ចាប់ហ៊ួយជាប់របងផ្ទះជួលគាត់​ខណៈ​ដែល​និយាយ​ជជែកគ្នាសុខ​ៗ​ ស្រាប់តែមានជនបង្កចំនួន៣នាក់ជិះម៉ូតូមួយគ្រឿង ម៉ាក់សង់ហើយមកឌឺដងដាក់ពួកគាត់ថា ពួកអែងចង់សម្រប​សម្រួល​ឬចង់មានបញ្ហាដោយឌឺដងថារូបគាត់ធ្លាប់មានរឿងរកវាយកាប់គ្នាតែមិនបាន​កាប់នៅឡើយ។​

បន្ទាប់មករូបគាត់បាននិយាយថា មានរឿងអី​ខ្ញុំមិនដឹងអីទេ​ ហើយមកទៀតស្រាប់តែឪពុកគាត់បានមកឃាត់តែភាគីជនបង្កខាងលើរករឿង ហើយម្តាយគាត់មកសុំអង្វរតែភាគីបង្កនៅតែរករឿង នឹងច្រានម្តាយនឹងវាយឪពុកខ្លួនបណ្តាលអោយរយ៉ាសមុខព្រមទាំងមានបក្ខ​ពួកមកជាច្រើននាក់ទៀតមកវាយពួកគាត់។ ក្រោយ​មក​ប្រជាពលរដ្ឋផ្ទះជួលជិតកន្លែងកើតហេតុមកជួយអន្តរាគមន៍ផងដែរ។

បើតាមសំដីភាគីជនបង្កបាននិយាយថា ពួកគាត់ក្រាន់តែមក​សម្រប​សម្រួល​ទេ មិនបានរករឿងគាត់ទេ តែភាគីខាងជនរងគ្រោះ​បានមកដេញវាយមុនទើបគាត់បានប្រតាយប្រតប់គ្នាតែម្តង ទោះ​យ៉ាងណាក៏មិនឈ្នះពួកគាត់ដែរ​ ដោយពួកគាត់មានគ្នាច្រើន។

ក្រោយពេលកើតហេតុដោយមានជំលោះគ្នាមានគ្នាច្រើនពេក កម្លាំងនគរបាល​ប៉ុសិ៍្តកន្ទោកបានហៅកំលាំងអន្តរាគមន៍ខណ្ឌមកជួយហើយនាំជនបង្កនឹងភាគី៤នាក់ត្រូវជាកូនមកសាក​សួរនៅប៉ុស្តិ៍​។ចំណែកឯ​ជនរងគ្រោះជាឪពុកត្រូវបានព្យាបាលភ្លាមៗដោយដេរចំនួន៧ថ្នេរ។

ដោយ​ឡែក​ជនបង្កនឹងជនរងគ្រោះទាំង១២នាក់កំពុង​សួរ​នាំ​នៅ​ប៉ុស្តិ៍​រដ្ឋបាល​កន្ទោក​៕​ សុខាសែនជ័យ


ចែករំលែក៖