ប្រទេសនៅក្នុងទ្វីបអាហ្វ្រិកចំនួន១២ ប្រទេស និង អង្គការសហប្រជាជាតិបាន ចោទប្រកាន់ ទៅលើរបបដឹកនាំរបស់ប្រធា នាធិបតី ម៉ាឌូរ៉ូ ថាបាន ប្រព្រឹត្តអំពើហិង្សាហួសហេតុនៅវេណេហ្សុ៊យអេឡា លើក្រុមបាតុករប្រឆាំងនឹងប្រធានាធិបតី។ ជាមួយ ការប្រកាសបរិហាររបស់ អង្គការសហ ប្រជាជាតិ បានធ្វើការចោទប្រកាន់ទៅលើកងកម្លាំងសន្តិសុខនិងក្រុមប្រដាប់ អាវុធ ស្និទ្ធនឹងរដ្ឋាភិបាល ថាបានចាប់ឃុំឃាំង ធ្វើបាប ធ្វើទារុណកម្ម និងជាអ្នកទទួល ខុសត្រូវលើការស្លាប់បាតុករវេណេហ្សុ៊យអេឡា យ៉ាងហោចណាស់៧៣នាក់ដែរ។
បណ្ដាប្រទេសអាហ្វ្រិកទាំង១២ នៅថ្ងៃ ពុធនេះ បានចេញការរិះគន់ និងថ្កោល ទោសចំពោះ រដ្ឋាភិបាលនៃប្រទេសវេណេហ្សុ៊យអេឡា ដែលបានរំលោភ និងបំបែក លទ្ធិប្រជាធិបតេយ្យ ដោយព្រមគ្នាអះអាង ថា នឹងមិនទទួលស្គាល់រដ្ឋាភិបាលថ្មីរបស់ប្រទេសមួយនេះឡើយ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៧។
ភាពវឹកវរផ្នែកនយោបាយរបស់ប្រទេសវេណេហ្សុ៊យអេឡា បានកើតឡើងជា បន្ដបន្ទាប់ ក្រោយពីការបោះ ឆ្នោតលើរដ្ឋ ធម្មនុញ្ញថ្មីដែលរៀបចំឡើង ដោយប្រធានាធិបតីវេណេហ្សុ៊យអេឡាលោក នីកូឡា ម៉ាឌូរ៉ូ រួមទាំងការបោះឆ្នោតប្រធានាធិបតី ដែលមានការក្លែងបន្លំមួយចំនួនឈាន ដល់លោក នីកូឡា ជាប់ឆ្នោតឡើងកាន់ តំណែង សូម្បីតែការបោះឆ្នោតលើកចុងក្រោយនេះ ក៏ត្រូវបានគេរកឃើញភាពមិនប្រក្រតីធំ មួយចំនួនផងដែរ។
តាំងពីកើតមានចលនាបាតុកម្មនៅខែមេសាមក គេសង្កេតឃើញកងកម្លាំងរដ្ឋាភិបាលប្រើកម្លាំងបង្ក្រាបបាតុករហិង្សាឡើងៗ នេះជាប្រសាសន៍របស់ឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដោយបានចេញសេចក្តីថ្លែងការណ៍បញ្ជាក់ទៀតថា អាជ្ញាធរវេណេហ្សុ៊យអេឡាបានថែមទាំងចាប់ខ្លួនមនុស្សរាប់ពាន់នាក់យក ទៅឃុំឃាំងដោយគ្មានឆ្លងកាត់តុលាការ ហើយ ភាគច្រើនត្រូវរងទារុណកម្ម និងធ្វើបាប ទៀត។
ដោយមានការ ហាមឃាត់ពីអាជ្ញាធរ វេណេហ្សុ៊យអេឡា មិនឱ្យចូលក្នុងប្រទេស ក្រុមអ្នកអង្កេតការណ៍អង្គការសហប្រជាជាតិ ឯកទេសផ្នែកសិទ្ធិមនុស្ស បានជួបសម្ភាសន៍ ជាមួយគ្រួសារជនរងគ្រោះ អ្នកកាសែត សាក្សី មេធាវី គ្រូពេទ្យ និង សមាជិកការិយាល័យរដ្ឋអាជ្ញា ពីចម្ងាយ៕ ម៉ែវ សាធី