ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូឌ្រីមសង់២គ្រឿងបុកគ្នាពេញទំហឹងរងរបួសធ្ងន់២នាក់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់រួមដំណើរ និងនារីពីរនាក់បើកម៉ូតូបញ្ច្រាសផ្លូវចរាចរណ៍ មិនប្រយ័ត្នត្រូវបានម៉ូតូ១ទៀតបើកដោយបុរសម្នាក់​មកបុក​ពេញទំហឹងបណ្ដាលឲ្យរងរបួសធ្ងន់ស្រាល៤នាក់ ។

ហេតុការណ៍កើតឡើងនៅម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្ដោយផ្លូវវេងស្រេង កែងនឹងផ្លូវ២១៧ ត្រង់ចំណុចច្រមុះជ្រូកស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

យោងតាមព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់បើកម៉ូតូឌ្រីម សង់ ស៊េរីឆ្នាំ២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1 BG2476 ឌុបនារី២នាក់ បើកពីលិចទៅកើត បញ្ច្រាសផ្លូវចរាចរណ៍ ខណៈមកដល់ចំណុចកើតហេតុខាងលើ ត្រូវម៉ូតូឌ្រីមសង់ ស៊េរីឆ្នាំ២០១៧ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1 GG8158 បើកពីកើតទៅលិចមកបុកពេញទំហឹងបណ្ដាលឲ្យរងរបួសធ្ងន់ និងស្រាល។

ចំណែកម៉ូតូឌ្រីមស៊េរីឆ្នាំ២០១៧ខូចខាតផ្នែកខាងមុខយ៉ាងដំណំ​ ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះវាស់វែងយកម៉ូតូទាំងពីរគ្រឿងទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌមានជ័យរង់ចាំដោះស្រាយនៅពេលក្រោយ ៕ ភារ៉ា ដង្កោ


ចែករំលែក៖