ខេត្តស្វាយរៀង៖ ស្រ្តីសសៃប្រសាទបែកថ្នាំ វ័យ២៥ឆ្នាំម្នាក់ បានកាប់ប្រហារឪពុកអាយុ៧៣ឆ្នាំ១៨ កាំបិតឈាមហូស្រោចធរនី គឺកាប់ចំជើងដៃដងខ្លួននិងក្បាលបណ្តាលឲ្យរងបួសធ្ងន់ធ្ងរដេកសន្លប់នៅក្នុងថ្លុកឈាមគួរឲ្យសង្វេក ហើយបានក្រុមគ្រួសារដឹកបញ្ជូនមកមន្ទីរពេទ្យខេត្តដើម្បីសង្គ្រោះ ក៏ប៉ុន្តែដោយមុខរបួសធ្ងន់ធ្ងរពេកមិនអាចជួយសង្គ្រោះបានហើយបានស្លាប់នៅវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី៦ សីហា ២០១៧ នៅក្នុងមន្ទីរពេទ្យ នោះពេលនេះត្រូវសាច់ញាតិ ចាប់ដាក់ច្រវាក់ ជើងនិងដៃម្ខាងនៅជាប់សរសរលើគ្រែក្រោមផ្ទះម្នាក់ឯង ហើយបានបោះបង់ចោលឈប់មើលថែ និងបង្កឲ្យមានការភ័យខ្លាចដល់អ្នកភូមិដែលរស់នៅជិតខាងអំពាវនាវសុំឲ្យអាជ្ញាធរ បញ្ជូនស្រ្តីបែកថ្នាំរូបនេះទៅមណ្ឌលបន្សាបគ្រឿងញៀន ដោយដឹងថា នាងបែកថ្នាំ មិនមែនមានជំងឺសសៃប្រសាទឬ វិកលចរឹតនោះទេ។
នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧ ស្រ្តីម្នាក់ឈ្មោះ រស់សារឿន អាយុ៦០ឆ្នាំ ត្រូជាម្តាយមីងបង្កើតស្ត្រីបែកថ្នាំឈ្មោះឃឹម ស្រីនួន អាយុ២៥ឆ្នាំនៅភូមិខ្នុរខាងជើង ឃុំស្វាយអង្គ ស្រុកស្វាយជ្រំ បានឲ្យដឹងថា មុនដំបូង នាងឃឹមស្រីនួន បានចេញពីផ្ទះទៅរកស៊ី រត់តុ នៅរាជធានីភ្នំពេញ លុះយប់ឡើងភ្លើតភ្លើន មានសង្សា ហើយបានប្រើប្រាស់គ្រឿងញៀន រហូតញៀនថ្នាំ ក្នុងឆ្នាំ២០១៣ ឪពុកម្តាយបានយកទៅមណ្ឌលកែប្របន្សាបឿងញៀន បានធូស្រាលក៏យកមកផ្ទះវិញ រហូតដល់ឆ្នាំ២០១៥ ទំនងជាលួចទៅប្រើប្រាស់គ្រឿងញៀនវិញ ហើយបែកថ្នាំក៏អុកឡុក ឪពុកម្តាយក៏សម្រេចចិត្ត ចាប់ដាក់ច្រវាក់ ជើងច្រវាក់ដៃ
ជាប់និងសសរក្រោមផ្ទះរហូតមកដល់ឆ្នំ២០១៧ លោកអភិបាលស្រុកមកឃើញអាណិតក៏ ចាប់កាត់សក់ឲ្យរួចផ្តល់ថវិកាតិចតួចឲ្យឪពុកថែទាំកូន ហើយបានបង្ហោះហ្វេះប៊ុក ក្រោយមកមានបុគ្គលិកវិទ្យុ ABCនៅរាជធានីភ្នំពេញយកទៅព្យាបាល និងគ្រូពេទ្យបានឲ្យថ្នាំព្យាបាលនិងបន្សាប២ខែក្រោយមកក៏បានជា ធម្មតាវិញ បាន៣ខែ ចេះដើររកលុយនិងដើររើសអេតចាយលក់រាល់ថ្ងៃ ដោយគ្រូពេទ្យបើកថ្នាំឲ្យម្តង៣ខែ ក៏ប៉ុន្តែប៉ុន្មានខែចុងក្រោយនេះមានក្រុមអ្នកផឹកចេះតែឲ្យស្រាផឹក ពេលនាងទៅឈក្បែវង់ផឹកចាំរើសកំប៉ុង ក៏មានអាការៈរើ ជំងឺឡើងវិញ ចាប់ផ្តើមដើរ ទាំងថ្ងៃទាំងយប់ មិនបានផឹកថ្នាំទៀងពេលទើបកាចដូច្នេះ។ហើយមុនពេលកើតហេតុ ជនរងគ្រោះជាឪពុកឈ្មោះព្រំសាមឿនអាយុ៧៣ឆ្នាំ ដើរមកពីផ្សារ ទិញនុំត្នោតបាន១០ ក៏ឲ្យកូនស្រី៤នុំ និងឲ្យចៅ៣នុំសល់នុំ៣ទុកហូបខ្លួនឯង ក៏ប៉ុន្តែ កូនស្រីមិនព្រមទាយកទាំងអស់ ក៏ប៉ុន្តែជនរងគ្រោះមិនឲ្យ ស្រាប់តែរករឿងដេញកាប់កូនប្រុស ពេលនោះតាទៅជួយចៅ ក៏ត្រូវកូនស្រីបែកថ្នាំកាប់មួយកាំបិតចំក្បាល ក៏មានការប្រតាយបរតប់គ្នា ជនរងគ្រោះខំរើបម្រាស់រត់ចេញមកលើប្រឡាយឲ្យគេជួយ តែមានតែស្រីៗចាស់ៗមិនហ៊ានចូលជួយទេ ក៏ត្រូវកូនស្រីចាប់អុសទៅមុខផ្ទះរួចកាប់ចញ្ច្រាំ កាប់ជើង ហើយស្រែកថា ជើងនិងរត់ ហើយក៏កាប់លើដងខ្លួន ចំដៃ ចំស្មា សន្លប់ឈឹងនៅក្នុងថ្លុកឈាម។ ក៏ប្តឹងលោកមេភូមិនិងសមត្ថកិច្ចមកជួយចាប់កូនស្រីកំណាចចងរួចហៅរថយន្តដឹកជនរងគ្រោះទីមន្ទីរពេទ្យដើម្បីសង្គ្រោះ ក៏ប៉ុន្តែបានស្លាប់នៅក្នុងមន្ទីរពេទ្យខេត្តនៅថ្ងៃទី៦សីហា២០១៧វេលាម៉ោង៨និង៣០នាទីយប់។
ក្រោយពីធ្វើបុណ្យសពរួចបងប្អូនបានបោះបង់នាងចោលដោយពួកគេខឹងកាប់សម្លាប់ឪពុក។
ម្តាយមីងរូបនេះបន្តទៀតថា នាងឃឹមស្រីនួនមានកូនប្រុសម្នាក់ឈ្មោះសុខនីន អាយុ៦ឆ្នាំបច្ចុប្បន្នរូបគាត់យកទៅចិញ្ចឹម ដោយអស់ពីជីតាទៅគ្មានអ្នកចិញ្ចឹម គ្មានទីពឹង ម្យ៉ាងគាត់ជាស្ត្រីមេម៉ាយគ្មានកូនផង ក៏យកទៅចិញ្ចឹម ក៏ប៉ុន្តែជួបការលំបាកដែរ ក្នុងជីវភាពពីព្រោះរូបគាត់ចាស់ហើយគ្មានមុខរបរទេ ហើយបានអំពាវនាវសុំឲ្យអាជ្ញាធរ និងសប្បុរសជនជួយផ្តល់សម្ភារៈបរិភោគ ឬអង្ករ សម្រាប់ផ្គត់ផ្គង់ជីវភាពកូនកំព្រារ និងយកស្ត្រីជាម្តាយទៅមណ្ឌលបន្សាបគ្រឿងញៀន បើទុកនៅក្រោមផ្ទះម្នាក់ឯង អ្នកស្រុកភ័យខ្លាចរបូតច្រវាក់មកធ្វើបាបដល់អ្នកជិតខាង ពិសេសក្មេងៗ និងអត់អាហារស្លាប់មិនខានឡើយ ពិព្រោះគ្មានអ្នកហ៊ានចូលយកបាយឲ្យទេ ពេលនេះ។
បើតាមសមត្ថកិច្ចនគបាលស្រុកស្វាយជ្រំបានឲ្យដឹងថា ជនរងគ្រោះដែលកូនស្រីកាប់ប្រហារឈ្មោះព្រំ សាមឿន ភេទប្រុសអាយុ៧៣ឆ្នាំ មុខរបរជាកសិករ មានទីលំនៅភូមិខ្នុរខាងជើងឃុំស្វាយអង្គស្រុកស្វាយជ្រំ ។
រីឯ កូនស្រី ឈ្មោះឃឹមស្រីនួន អាយុ២៥ឆ្នាំ មានជំងឺសសៃ ប្រសាទរយៈពេល៣ឆ្នាំមកហើយ ដោយឪពុកម្តាយយកទៅព្យាបាលមិនជា ក៏សម្រេចចិត្ត ដាក់ច្រវាក់ជើង ចងភ្ជាប់ នៅសសរផ្ទះ ធ្វើឲ្យមហាជនអាណិត នាងយ៉ាងខ្លាំង ហើយបានបង្ហោះហ្វេស្សប៊ុក ។ នៅក្នុងឆ្នាំ២០១៦ ស្ត្រីនេះត្រូវបានយកទៅព្យាបាល នៅ រាជធានីភ្នំពេញ បានរយៈពេលជិតមួយឆ្នាំក្រោយមក ជំងឺបានធូរស្រាល ក៏បញ្ជូនឲ្យមកផ្ទះវិញ កាលពីប៉ុន្មានខែមុននេះ ក្នុងឆ្នាំ២០១៧ នាង មិនកាច រស់នៅធម្មតា បានប្រមាណពីរបីខែមកហើយរហូតមកដល់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង៩ព្រឹក មិនដឹងយ៉ាងម៉េច ស្រាប់តែ ទាញកាំបិតបុ័ងតោ កាប់ប្រហារទៅលើឪពុកយ៉ាងរន្ថើនដូចជាដំរីចុះប្រេង កាប់ចំ ក្បាល ចំដងខ្លួន ចំស្មា ចំដៃសងខាង ចំក្បាលជង្គង់ កំភួនជើង សរុប១៨កាំបិតហូរឈាម សន្លប់នៅក្នុងថ្លុកឈាម គួរឲ្យរញាក់សាច់។
បន្ទាប់មកក្រុមគ្រួសារបានដឹកជនរងគ្រោះមកមន្ទីរពេទ្យខេ ត្តដើម្បីសង្គ្រោះ ហើយបានស្លាប់នៅវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី៦ សីហា ២០១៧ ក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។
ចំណែកកូនស្រីដែលមានជំងឺសសៃប្រសាទនោះ ក្រុមគ្រួសារចាប់ចងដាក់ច្រវាក់ នៅក្រោមផ្ទះនិងមិនប្តឹងសមត្ថកិច្ចទេ ដូច្នេះសមត្ថកិច្ចក៏មិនបានចាប់ខ្លួនដែរ៕ យឹម សុថាន