ព័ត៌មានទាន់ហេតុការណ៍៖

ទៅសុំសាកថ្មទូរស័ព្ទផ្ទះគេ ដូចទៅឲ្យចាប់រំលោភ

ចែករំលែក៖

ខេត្តស្វាយរៀង៖ យុវជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកឃាត់ខ្លួនតាមពាក្យបណ្ដឹងរបស់គ្រួសារនារីរងគ្រោះចោទប្រកាន់ថា បានរំលោភសេពសន្ថវៈ បានសម្រេចកាលពីវេលាម៉ោង១១យប់ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅភូមិកំពោតម្រាក់ ឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង ខណៈកូនស្រីគាត់យកទូរស័ព្ទឲ្យជនសង្ស័យដាក់សាកថ្ម។

យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា បន្ទាប់ពីទទួលបណ្ដឹងពីក្រុមគ្រួសារនារីរងគ្រោះសមត្ថកិច្ចស្រុកបានសហការជាមួយនគរបាលប៉ុស្តិ៍ឃុំឃាត់ខ្លួនបញ្ជូនមកនគរបាលប៉ុស្តិ៍ដើម្បីសាកសួរ។

ប្រភពបន្តថា យុវជនសង្ស័យមានឈ្មោះ ឡេង សុភណ្ណ័ អាយុ២២ឆ្នាំ មុខរបកម្មករោងចក្រ រស់នៅភួមិកំពោតម្រាក់ ឃុំពពែត ស្រុកស្វាយទាប ។ ចំណែកនារីរងគ្រោះឈ្មាះឃ.យ.រ. ភេទស្រី អាយុ២០ឆ្នាំ ។

តាមចម្លើយរបស់នារីរងគ្រោះបានប្រាប់សមត្ថកិច្ចនគរបាលថា មុនកើតហេតុ ទូរសព្ទ័នាងបានអស់ថ្មហើយក៏បានដើរទៅផ្ទះយុវជនសង្ស័យដើម្បីសុំដាកសាក ព្រោះស្អែកធ្វើការរោងចក្រមិនអាចទាក់ទងជាមួយមិត្តភភក្តិរួមការងារ។

ប្រភពបន្តថា បន្ទាប់មកនាងបម្រុងត្រឡប់មកផ្ទះវិញស្រាប់តែយុវជនសង្ស័យចាប់រំលោភសេពសន្ធវៈរហូតបានសម្រេច ខណៈមិនអាចរើបម្រាស់បាន។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្វាយទាបដើម្បីចាត់ការតាមច្បាប់ ៕ យឹម សុថាន


ចែករំលែក៖