ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងស្រីវ័យ១៤ឆ្នាំសម្រេចចិត្តរត់ចេញពីផ្ទះបន្សល់ទុកអក្ខរា១ច្បាប់ជូនជ្រាប

ចែករំលែក៖

ខេត្តកណ្តាល: បុរស់ម្នាក់បានមកដាក់ពាក្យបណ្តឹងនៅស្នងការនគរបាលខេត្តកណ្តាលនៅរសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧បន្ទាប់ពីបាត់កូនស្រីវ័យ១៤ឆ្នាំពីផ្ទះកាលពីវេលាម៉ោង៩និង០០នាទីព្រឹកថ្ងៃដដែលនៅភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ។

ក្មេងស្រីដែលសម្រេចរត់ចេញពីផ្ទះនោះឈ្មោះឡ ច ន អាយុ១៤ឆ្នាំនៅភូមិឃុញកើតហេតុខាងលើ។យោងតាមពាក្យបណ្តឹងរបស់ឈ្មោះឡាយ ម៉េងអៀង អាយុ៤៧ឆ្នាំដែលត្រូវជាឱពុកក្មេងស្រីខាងបានបញ្ជាក់ថានៅវេលាម៉ោងកើតហេតុខាងលើកូនស្រីរបស់គាត់បានរត់ចេញពីផ្ទះដោយបានបន្សល់ទុកលិខិត១ច្បាប់តែលោកមិនបានបញ្ជាក់ខ្លឹមសារនៅក្នុងសាលិខិតនោះទេគឺគ្រាន់តែសំណូមពរអោយសម្ថកិច្ចជួយរកកូនស្រីគាត់ផង។

តែបើតាមសាច់ញាតិអះអាងលិខិត១ច្បាប់នោះបានបញ្ជាក់ប្រាប់ឱពុកម្តាយថា(កូនមានវិប្បត្តិផ្លូវចិត្តមិនអាចដោះស្រាយបានទើបសម្រេចចិត្តចាកចេញ)៕ ស្អាងជ័យ

 


ចែករំលែក៖