ព័ត៌មានទាន់ហេតុការណ៍៖

ឃើញទូរស័ព្ទជ្រុះ​ឱនរើសឲ្យគេត្រូវគេស្រែកថាចោរ ហើយវាយបែកក្បាលរងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖​ បុរសរត់កង់បីម្នាក់ ត្រូវគេចោទប្រកាន់ថា ចោរឆក់ទូរស័ពដៃ ហើយត្រូវគេវាបែកក្បាលរងរបួសធ្ងន់ ពេលគាត់ឃើញប្តីប្រពន្ធជិះម៉ូតូឈ្លោះគ្នា ហើយជ្រុះទូរស័ព្ទដៃ បន្ទាប់មកគាត់រើសឲ្យម្ចាស់ទូរស័ព្ទវិញ ហើយត្រូវគេចោទថាចោរបង្កឲ្យមានការភ្ញាក់ផ្អើល កាលវេលាម៉ោង ៩និង៣០នាទីយប់ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧ ចំណុចខាងលិចរង្វង់មូលចោមចៅ ភូមិថ្នល់បំបែក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យឈ្មោះ ទឹម ស៊ៀងហៅវៃ ភេទប្រុសអាយុ៣៨ឆ្នាំ មុខរបររត់កងបីនៅវង្វង់មូលចោមចៅ ស្នាក់នៅ ភូមិថ្នល់បំបែក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត នៅភូមិ ធ្លក់យល់ឃុំពន្លៃ ស្រុកអង្គបុរីខេត្ត តាកែវ ។

ម្ចាស់ទូរស័ព្ទឈ្មោះ អ៊ិន សុផានី២៩ ចុងភៅ ស្នាក់នៅភូមិ ព្រៃជីសាក់ សង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ ។

តាមប្រភពព័ត៌មានពីម្ចាស់ទូរស័ព្ទបាននិយាយថា មុនពេលកើតហេតុ រូបគាត់នឹងប្អូនថ្លៃរបស់គាត់នឹងកូនប្រុសម្នាក់ជិះពីផ្ទះរបស់ខ្លួនថាមកហូបអីនៅជិតរង្វង់មូលចោមចៅលុះមកដល់ចំណុចកើតហេតុរូបគាត់កំពង់តែនិយាយទូរស័ព្ទជាមួយប្តីត្រូវជនសង្ស័យឆក់បាត់។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបាននិយាយថា នៅមុនពេលកើតហេតុគេឃើញ នារីជាម្ចាស់ទូរស័ព្ទបានជិះម៉ូតូម៉ាកវ៉េវពណ៌ខ្មៅមិនចាំស្លាក់លេខ ជិះគ្នា៣នាក់នឹងកូនប្រុសរបស់គាត់ ហើយដោយឃើញឈ្លោះគ្នាហើយបានធ្លាក់ទូរស័ព្ទដៃ ហើយត្រូវជនសង្ស័យ ដែលជានាក់កង់បីដែលចតនៅកន្លែងកើតហេតុខាងលើបានដើទៅរើសឲ្យ ហើយត្រូវម្ចាស់ទូរស័ព្ទចោទប្រកាន់លួចឆក់ទូរស័ព្ទរបស់គាត់ហើយនារីខាងលើដើរទៅប្តឹងសមត្ថកិច្ចឲ្យមកជួយអន្តរាគមន៍ដោយប្រាប់ថា គាត់ជិះម៉ូតូជាមួយប្តីគាតនិងកូនប្រុសម្នាក់ ហើយចោរឆក់ទូរស័ព្ទដៃរបស់គាត់ដោយប្តីរបស់គាត់មើលតាមកញ្ចក់ម៉ូតូឃើញជនសង្ស័យឆក់ហើយដោយប្រាប់សមត្ថកិច្ចថាប្តីរបស់គាត់នៅឯព្រះវិហាទេមិនមែននៅកន្លែងកើតហេតុនោះទេ ។

ប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានបន្តទៀតថា បុរសម្នាក់ដែលស្រ្តីម្ចាស់ទូរស័ព្ទថា អ្នកឌុប ដែលត្រូវជាប្អូនថ្លៃនោះ គឺទើបមកក្រោយទេ ពេលដែលកើតហេតុភ្លាមៗនោះ ពេលដែលស្រ្តីខាងលើទៅប្តឹងសមត្ថកិច្ចគឺប្តីរបស់គាត់បានវាយជនសង្ស័យរួចឡើងម៉ូតូរត់គេចខ្លួនបាត់ ហើយប្រជាជននៅកន្លែងកើតហេតុ ដោយមិនងស់ចិត្តដោយគិតថា រឿងខុសក្លាយត្រូវ ហើយរឿងត្រូវបែរជាខុសវិញដូចជាអយុត្តិធម៌ណាស់ អ្នកជួយរើសទូរស័ព្ទគឺដៃជាប់ខ្នោះទៅវិញ។

ក្រោយពេលកើតហេតុជនរងគ្រោះម្ចាស់ទូរស័ព្ទបានដាក់ពាក្យបណ្តឹង ហើយសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅជំនាញព្រហ្មទណ្ឌខណ្ឌដើម្បីចាត់ការតាមច្បាប់ ៕ សុខាសែនជ័យ


ចែករំលែក៖