ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចតេជោ ហ៊ុន សែន​ បានដឹកនាំគណៈប្រតិភូមាតុភូមិនិវត្តដល់កម្ពុជាវិញដោយសុវត្ថិភាពហើយ បន្ទាប់ពីបានប្រជុំពិភាក្សាជាមួយប្រមុខដឹកនាំប្រទេសឡាវ ដើម្បីដោះស្រាយបញ្ហាព្រំដែនប្រទេសទាំងពីរ

ចែករំលែក៖

ផ្សាយផ្ទាល់(Live): សម្ដេចតេជោ ហ៊ុន សែន​ បានដឹកនាំគណៈប្រតិភូមាតុភូមិនិវត្តដល់កម្ពុជាវិញដោយសុវត្ថិភាពហើយ បន្ទាប់ពីបានប្រជុំពិភាក្សាជាមួយប្រមុខដឹកនាំប្រទេសឡាវ ដើម្បីដោះស្រាយបញ្ហាព្រំដែនប្រទេសទាំងពីរ។

អាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ,ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកដល់កម្ពុជាវិញដោយសុវត្ថិភាពហើយ បន្ទាប់ពីបានអញ្ជើញជួបពិភាក្សាពិសេសជាមួយប្រមុខដឹកនាំប្រទេសឡាវ ដើម្បីដោះស្រាយបញ្ហាកងទ័ពឡាវចូលមកលើទឹកដីកម្ពុជា​កាលពេលថ្មីៗនេះ​។ ជំនួបថ្នាក់ដឹកនាំនៃប្រទេសទាំងពីរនាពេលនេះគឺទទួលលទ្ធផលផ្លែផ្កាគួរជាទីមោទនៈ និងបានបង្ហាញនូវទំនាក់ទំនងដ៏ជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការដ៏ល្អ ក្នុងនាមជាប្រទេសភូមិផងរបងជាមួយគ្នា ដើម្បីការពារផលប្រយោជន៍រួម របស់ប្រជាពលរដ្ឋ និងផលប្រយោជន៍ប្រទេសទាំងពីរ ៕

 

[fbvideo link=”https://www.facebook.com/hunsencambodia/videos/1423905567657936/” width=”600″ height=”400″ onlyvideo=”1″]


ចែករំលែក៖