ខេត្តសៀមរាបៈ ឈ្មួញចាក់ដីលុបមុខអូរបង្ហូតទឹកយ៉ាងគឃ្លើនមិនខ្លាចរអារពីសំណាញច្បាប់សូម្បីតែបន្ដិចសោះ ទង្វើទាំងនេះ ត្រូវបានប្រជាពលរដ្នប្រតិកម្ម និងរិះគន់អភិបាលស្រុកប្រាសាទបាគងយ៉ាងខ្លាំងដោយសារឈ្មួញចាក់ដីគ្មានច្បាប់អនុញាតិ តែអភិបាលឆ្លើយថា មិនដឹង សូម្បីតែដីចំណីអូរ មុខលូបង្ហូរទឹក នៅជាប់និងផ្លូវជាតិលេខ០៦ ក្នុងភូមិរការកំបុត ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប នៅនិងមុខក៏ហ៊ានរំលោភយកដោយបំពាន ចុះទំរាំដីនៅឆ្ងាយភ្នែកនោះតើយ៉ាងណា។
តាមប្រភពព័ត៌មានពីប្រជាពលរដ្នបានឲ្យដឹងថា គេកំពុងចាក់ដីដើម្បីបង្កើតហាង ខារ៉ាអូខេនៅទីនោះ ម្ចាស់ដី ឈ្មោះ កាំង និងម្នាក់ទៀត ឈ្មោះចៅ សែន អតីត ជាអភិបាលស្រុកប្រាសាទបាគង បានលក់ដីនេះឲ្យឈ្មួញ តែត្រូវបានឈ្មួញចាក់ដីបិទមុខទឹក ធ្វើឲ្យប៉ះពាល់ប្រជាពលរដ្ឋយ៉ាងខ្លាំង ប៉ះពាល់ ប្រយោជន៍របស់ពួកគាត់រាប់រយ គ្រួសារ ក៏ព្រោះតែប្រយោជន៍បក្ខពួកមួយក្ដាប់តូចនេះ។
ពាក់ព័ន្ធរឿងនេះ អ្នកសារព័ត៌មានបានធ្វើកិច្ចសម្ភាសទៅ លោក ភូ សំអាត អភិបាលស្រុកប្រាសាទបាគង តែលោកមិនបានបកស្រាយ នោះទេ ដោយលើក ហេតុផលថា មិនដែលស្គាល់គ្នាហើយក៏មិនដែលស្គាល់លេខទូស័ព្ទ ក្រោយមក អ្នកសារព័ត៌មានម្នាក់ទៀត ធ្វើកិច្ចសម្ភាសតាមទូរស័ព្ទម្ដងទៀត លោកឆ្លើយថា លោកមិនដែលស្គាល់កន្លែងដីនោះទេ តែក្រោយមកលោកឆ្លើយតប តាម តេលេក្រាម ថាដីហ្នឹងមានប័ណ្ណ កម្មសិទ្ធិហើយម្ចាស់ឈ្មោះ ផែ ហុក ឈួន នៅក្រុងភ្នំពេញ តែការចាក់ដីនេះគ្មានច្បាប់អនុញាតិនោះទេ គឺចាក់ តាមតែទំនើងចិត្ត៕ ប៊ុនរិទ្ធី