ព័ត៌មានទាន់ហេតុការណ៍៖

បង្គ្រាបសង្វៀនបញ្ចល់មាន់នៅកៀនស្វាយនិងដកហូតបានម៉ូតូ២៣គ្រឿង អ្នកលេងរត់ចូលព្រៃអស់

ចែករំលែក៖

ខេត្តកណ្តាល៖ ដោយបានអនុវត្តតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាព,និងបទបញ្ចា របស់លោកឧត្តមសេនីយ៍ទោ អ៊ាវចំរើនស្នងការខេត្តកណ្តាលនៅថ្ងៃទី១៣ខែសីហាឆ្នាំ២០១៧វេលាម៉ោង១១.៣០នាទីនេះ កម្លាំងនគរបាលស្រុកកៀនស្វាយចុះបង្គ្រាបសង្វៀនបញ្ចល់មាន់និងអាប៉ោងដែលមានទីតាំងនៅត្រង់ចំនុចផ្ទះរបស់ឈ្មោះចន ធី ភេទប្រុស អាយុ៥៣ឆ្នាំ ក្នុងភូមិព្រែកត្រែង ឃុំរោងធំស្រុកកៀនស្វាយ ខេត្តកណ្តាល។

ក្នុងប្រតិបត្តិការនេះដែរសមត្ថកិច្ចដកហូតបានម៉ូតូ២៣គ្រឿង ចានសម្រាប់បាញ់អាប៉ោង និងចាប់ខ្លួនមនុស្ស២នាក់មានឈ្មោះចន ធី ជាម្ចាស់ផ្ទះផ្តល់ទីតាំអោយប្រព្រត្តិល្បែងស៉ីសងខុសច្បាប់ និងម្នាក់ទៀតឈ្មោះឃាង អៀង ភេទប្រុស អាយុ៥១ឆ្នាំ មានទីលំនៅភូមិកំពង់ភ្នំ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ។​

លោកវរសេនីយ៍ឯកប៉ាសំអិត អធិការនគរបាលស្រុកបានឱ្យដឹងថា៖បន្ទាប់ពីប្រជាសមត្ថកិច្ចស្រុកបានទទួលព័ត៍មានពីមហាជនថានៅទីតាំងខាងលើមានជល់មាន់ លោកបានណែនាំអោយដោយលោកព្រុំសំណាងអធិការ រងស្រុកកៀនស្វាយដឹកនាំកម្លាំងនគបាលស្រុកចុះទៅសហការជាមួយកម្លាំងប៉ុស្តិ៍សំរោងធំ និងកម្លាំងប៉ុស្តិ៍បន្ទាយដែកចុះទៅ បង្គ្រាបឃាត់ខ្លួនបានជនសង្ស័យ០២នាក់ទី១/ឈ្មោះចន ធី ភេទប្រុសអាយុ៥៣ឆ្នាំ ជាម្ចាស់ផ្ទះផ្តល់ទីតាំងអោយបើកសង្វៀនបញ្ចល់មាន់និងឈ្មោះឃាង អឿងភេទប្រុសអាយុ៥១ឆ្នាំអ្នកលេងនិងរស់នៅស្រុកលើកដែកដោយឡែកលេងមួយចំនួនទៀតរត់គេចខ្លួនចូលទៅក្នុងព្រៃអស់ ។

លោកអធិការបានបន្តថានៅក្នុងអំឡុងបើកប្រតិបត្តិការ បង្គ្រាប ករណីសង្វៀនបញ្ចល់មាន់ ខាងលើនេះសមត្ថកិច្ចនិងដកហូតបានវត្ថុតាងរួមមាន៖
ម៉ូតូចំនួន២៣គ្រឿងស៊ុមក្រុងមាន់ចំនួន០៧និងមាន់ងាប់ចំនួន០៤ក្បាលព្រមទាំងឧបករណ៍សម្រាប់បញ្ចល់មាន់មួយចំនួនទៀតនិងហាន់តោអាប៉ោង០១។

ចំពោះជនសង្ស័យទាំង២នាក់និងវត្ថុតាងខាងលើនេះនិងត្រូវកសាងសំណុំរឿងបញ្ចូនទៅស្នងការខេត្តដើម្បីចាត់ការតាមនិតិវិធីច្បាប់ ៕ សណ្តោស


ចែករំលែក៖