ខេត្តព្រះសីហនុ៖ មានសេចក្តីរាយការណ៍ពីស្រុកព្រៃនប់ បានឲ្យដឹងថា នៅវេលាម៉ោង៨និង១០នាទីព្រឹក ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧ មានយុវជនម្នាក់ឈ្មោះ អ៊ុក សារាញ់ ភេទប្រុសអាយុ១៩ឆ្នាំ នៅក្រុមទី៥ ភូមិតានៃ ឃុំតានៃ ស្រុកព្រៃនប់ បានឡើងប្រក់ដំបូលផ្ទះហើយផុងធ្លាក់ បណ្តាលឲ្យរងរបួសធ្ងន់ និងបានបញ្ជូនទៅមន្ទីពេទ្យលិគឹមឌី វាលរេញ ដោយស្ថានភាព របួសធ្ងន់ពេក ក៍បានបញ្ជូនបន្តទៅ ប្រទេសវៀតណាម ហើយបានស្លាប់នៅមន្ទីពេទ្យ ម៉ោង១១ថ្ងៃដដែល។
សពបានដឹកត្រឡប់មកផ្ទះវិញ នៅវេលាព្រឹកម៉ោង៦ព្រឹក ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៧។
បច្ចុប្បន្នក្រុមគ្រួសារចាត់ចែង ធ្វើបុណ្យតាមប្រពៃណី៕ ឆ្លាម សមុទ្រ