ព័ត៌មានទាន់ហេតុការណ៍៖

លោកលឹម សៀងហេងៈ បន្ទាប់ពីទទួលបានសមិទ្ធផលផ្លូវចាក់ក្រាលថ្មមិុចមួយខ្សែដែលស្ថាបនាជួសជុលនេះហើយសូមលោកតាលោកយាយបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានចេះជួយថែរក្សាឲ្យបានគង់វង្សតទៅមុខទៀត ព្រោះវាជាផលប្រយោជន៏រួមរបស់យើងទាំងអស់គ្នា

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោក លឹម សៀងហេងអភិបាលរងក្រុងបាវិត និងជាអនុប្រធានចុះជួយពង្រឹងគណបក្សប្រជាជនសង្កាត់ព្រៃអង្គុញ បានថ្លែងថា បន្ទាប់ពីទទួលបានសមិទ្ធផលផ្លូវចាក់ក្រាលថ្មមិុចមួយខ្សែ ដែលស្ថាបនាជួសជុលនេះហើយ សូមលោកតា លោកយាយបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានចេះជួយថែរក្សាឲ្យបានគង់វង្សតទៅមុខទៀត ព្រោះវាជាផលប្រយោជន៏រួមរបស់យើងទាំងអស់គ្នា។

ការថ្លែងបែបនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៧ បន្ទាប់ពីលោក លឹម សៀងហេង អភិបាលរងក្រុងបាវិត និងជាអនុប្រធានចុះជួយពង្រឹងគណបក្សប្រជាជនសង្កាត់ព្រៃអង្គុញ បានអញ្ជើញចូលរួមក្នុងពិធីបុណ្យឆ្លង ផ្លូវចាក់ក្រាលថ្មមិុចមួយខ្សែ ជាង២០០ម៉ែត្រ ដែលទើបនឹងស្ថាបនាជួសជុលរួចហើយ ក្នុងភូមិអង្គសាលា សង្កាត់ព្រៃអង្គុញ ក្រុងបាវិត។

លោកក៏បានបន្តថា ដោយមើលឃើញផ្លូវលំមួយខ្សែនេះ វាមានសភាពតូចចង្អៀតហើយពិបាកក្នុងការធ្វើដំណើរខ្លាំង ទើប អាជ្ញាធរសង្កាត់បានស្នើរសុំបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅអមសងខាងផ្លូវជួយសម្រួលក្នុងការពង្រីកបន្ថែមហើយមិនតែប៉ុណ្ណោះ ដោយមានបងៗសប្បុរសជននានានៅក្រុងបាវិត ក៏ដូចជារូបលោកនិងលោកប្រធានក្រុមការងារព្រមទាំងសហការីក៏បានគៀងគរគ្នាបានជាថវិកាមួយចំនួនក្នុងការរួមចំណែកជួសជុល និងស្ថាបនាផ្លួវនេះតែម្ដង។

ជាមួយនេះដែរ លោកលឹម សៀងហេង ក៏បានជម្រុញដល់លោកមេភូមិចៅសង្កាត់ព្រៃអង្គុញ ត្រូវមានការស្វែងយល់អំពីតម្រូវការទុក្ខកង្វល់និង​បញ្ហានានា របស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានបន្ថែមទៀត ដើម្បីត្រៀមដោះស្រាយនាពេលខាងមុខឲ្យកាន់តែប្រសើរឡើងបន្ថែមទៀតផងដែរ៕ យឹម សុថាន


ចែករំលែក៖